អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិនបង្កើតកំពង់ផែនៅលើទឹកដីតាកែវ

2024/11/27 05:54:30 pm        263

តាកែវ៖ នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសចិននិងបានជួបជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមក​សិក្សា និង​បណ្តាក់​ទុក​វិនិយោគ​កំពង់​ផែ​នៅ​លើ​ទឹក​ដី​ខេត្ត​តាកែវ នៅជាប់នឹងព្រែកជីកហ្វូណនតេជោ ។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនហុងចូវ ស្ទៀលស្រ្ទាក់ឈើ Hangxaio Stell Structure នៅទីក្រុងសៀងហៃ ប្រទេសចិន នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើក​ឡើង​អំពី​សក្ដានុពល​សំខាន់ៗ​របស់​ខេត្ត​តាកែវ​ទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ មាន​ផ្លូវ​ដឹក​ជញ្ជូន​តាមផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស់ ដូច្នោះប្រសិនបើក្រុមហ៊ុន​ចិន​ចង់​បង្កើត​កំពុង​ផែ​គួ​តែ​មក​បង្កើតកំពង់ផែនៅតាមបណ្ដោយព្រែកជីកហ្វូណន ព្រោះព្រែកជីកហ្វូណន​នេះ​ក៏​មាន​ការ​រួម​ចំណែក​ពី​រដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវចំនួន ៥៧គីឡូម៉ែត្រ។ ការបង្កើតកំពង់ផែនៅក្នុងខេត្តតាកែវជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវ​ជា​ចំណុច​កណ្តាល​មួយ​ដែលមានរោងចក្រសហគ្រាសយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។

ឯកឧត្តមអភិបាលខេត្តតាកែវក៍បានលើកឡើងពីសក្ដានុពលវិស័យកសិកម្មនៅក្នុងខេត្ត ដោយ​ខេត្ត​មាន​ផ្ទៃដីសម្រាប់បង្ករបង្កើនផលចំនួនជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុង​នោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា។ កសិផល​ស្រូវ​ដែល​មាន​ទំហំដ៏​ច្រើនរបស់ខេត្ត មានការពិបាកក្នុងការដឹកជញ្ជូន ហើយបើមា​ន​កំពង់​ផែ​នៅ​ក្នុង​ខេត្ត​ពិត​ជា​បង្ក​លក្ខ​ណៈងាយស្រួលក្នុងការដឹកកសិកផលចេញទៅលក់នៅក្រៅប្រទេស។

ដោយសារខេត្តតាកែវជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្មនិងការចញ្ចឹមសត្វ ឯកឧត្តម​អភិបាលខេត្តតាកែវ ក៍បានស្នើអោយ​ក្រុម​ហ៊ុន​ចិន​ចូល​មក​សិក្សា​វិស័យ​ចិញ្ចឹម​សត្វ​ផងដែ​រ ព្រោះនោះ​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែល​មាន​ការ​ចញ្ចឹម​សត្វ​ច្រើន​ និង​ជា​ខេត្ត​ដែល​ផ្គត់​ផ្គង់​សាច់​សត្វ​ដល់​ទីផ្សារកម្ពុជាដ៏ធំមួយផងដែរ។

ជាការឆ្លើយតប ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើ​សុំរ​បស់​ ភាគីខេត្តតាកែវ ហើយក្រុមហ៊ុននិងបញ្ជូនតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់​ចិនមួយ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់​ដែល​ឯកឧត្តម​អភិបាលខេត្ត ស្នើសុំវិនិយោគកំពង់ផែ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm