អាជ្ញាធរ​កំពុង​អន្តរាគមន៍ ខណៈ​ទឹកស្ទឹង​ព្រែក​ត្នោត​ឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន

2021/10/25 07:35:12 pm        447

ភ្នំពេញ ៖ ទឹកស្ទឹង​ព្រែក​ត្នោត ខណៈ​នេះ​បាន​ឡើងដល់​ចំណុច​ប្រកាសអាសន្ន ​ដែល​មាន​ការ​ជន​លិច​ខ្លះ​ក្នុង​សង្កាត់​មួយចំនួន ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។ ជា​ការ​ដោះស្រាយ​នៅថ្ងៃនេះ​ផ្ទាល់​គឺ ​វត្តមាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ រួម​ទាំង​មានការ​ចូលរួម​ពី​កងកម្លាំង​ជាច្រើន​រយ​នាក់ ​និង​គ្រឿងចក្រ ​កំពុង​ព្យាយាម​ទប់​ទំនប់ កុំឲ្យមានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​។

ត្រឹម​រយៈពេល​ប្រមាណ​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ កំពុង​ហក់​ឡើង​ខ្លាំង​បង្ក​មានការ​ជន​លិច​ខ្លះ​នៅ​សង្កាត់​មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​នៅថ្ងៃនេះ ​វត្តមាន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​វត្តមាន​កងកម្លាំង​ជាច្រើន​រយ​នាក់ និង​គ្រឿងចក្រ​មួយ​ចំនួន​កំពុង ព្យាយាម​ទប់​ទំនប់​ស្ទឹង​ព្រែក​ត្នោត ​មិន​អោយ​លិច​ចូល​រាជធានី​ភ្នំពេញ​។

ជុំវិញ​វិធានការ​ដោះស្រាយ​លើ​បញ្ហា​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា​ អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​មានការ​ត្រៀម​រយៈពេល​ប្រមាណ ១​ខែ​មកហើយ​។ ​ខណៈ​នេះ កងកម្លាំង ក៏ដូចជា​គ្រឿងចក្រ​កំពុង​ព្យាយាម​កាយ​ដី​ទប់​ទំនប់ ​ហើយ​អាជ្ញាធរ​ក៏បាន​ទាក់ទង​ទៅ ក្រសួង​ធនធាន​ទឹក​ដើម្បី​ស្វែងរក​ផ្លូវទឹក​ បើក​វាង​មិន​ឲ្យ​​ជន់​លិច​រាជធានី​ភ្នំពេញ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​។

យ៉ាងណា​ម៉ិ​ញ គិត​ត្រឹម​ពេលនេះ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ពុំទាន់​ហ៊ាន​អះអាងថា អាច​ទប់ទឹក​ស្ទឹង​ព្រែក​ត្នោត​មិន​ឲ្យ​ជន់​លិច​ខ្លាំង​ដូច​ឆ្នាំមុន​នោះទេ​។

​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ មួយចំនួន​បាន​ជន់​លិច​ផ្ទះសម្បែង​ហើយ ដោយ​ត្រូវ​រើ​មក​ទីទួល​ទាំងយប់ រីឯ​អ្នកខ្លះ ក៏បាន​ត្រៀម​ផងដែរ​។ ក្រៅពី​ការ​បារម្ភ​ពី​សុវត្ថិភាព ពួកគាត់​ក៏​បារម្ភ​ពី ស្រូវ​ដែល​ត្រៀម​ប្រមូល​ផល​ផងដែរ ​ព្រោះ​បើ​ជន់​លិច​ទប់​មិន​ជាប់ គឺ​នឹង​ខាតបង់​ច្រើន​។

គួរ​បញ្ជាក់ថា បញ្ហា​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ កាលពី​ឆ្នាំមុន​ គឺ​មាន​ការ​ជន់​លិច​ខ្លាំង ជាពិសេស​សម្រាប់​សង្កាត់​មួយ​ចំនួន ​ដូចជា​សង្កាត់ ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​គង​ន​យ ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕

អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm