មន្ត្រីជំនាញឆ្មក់បង្រ្កាបបទល្មើសជលផលពេលយប់នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

2024/11/27 06:21:46 pm        472

ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការ​ជាមួយ​ក្រុម​ការងារ​ថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលឈរជើងកន្លែងអភិរក្សជ្រោយស្តី និងគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលស្រុកក្រគរ កណ្តៀងនិងស្រុកបាកាន ជាប់បឹងទន្លេសាប បានចុះបង្រ្កាប​បទ​ល្មើស​ជលផលដោយប្រើឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូលភ្លើងរយៈពេល២យប់ ដោយបាន​ធ្វើ​ការ​ដកហូត និងបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើនមុខ ។

នៅយប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែក​រដ្ឋបាល​ជល​ផលក្រគរ រួមមាន នាយ- នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការ​ជាមួយ ក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើស ជលផលប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ លោក គឹម ទី នាយរងអធិការ ដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងលោក វ.ឯក ជា សោភ័ណ តំណាងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស កម្លាំងសរុប ២៣នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន០៥ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពី ជ្រោយហាលស្លារហូតដល់ជ្រោយតាកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ហើយកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក រស់ សុខា មន្រ្តីសង្កាត់ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងកម្លាំងបរិស្ថានស្រុកបាកានប្រើប្រាស់កម្លាំងសរុបចំនួន១០នាក់ និងកាណូតចំនួន ០២គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចរាំងទ្រេតស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជាលទ្ធផលបានដកហូតនិងបំផ្លាញឧបករណ៍ខុសច្បាប់រួមមាន - សាច់ឈ្នក់ចំនួន២៥វង់ - បង្គោលចំនួន២៣៨ដើម - ខ្សែរួមផ្សំប្រវែង ៤.៣៥០ម៉ែត្រ- ខ្សែភ្លើងប្រវែង២៨០ម៉ែត្រ - អំពូលភ្លើងចំនួន២២គ្រឿង - អាគុយ៥០អំពែរចំនួន១៩គ្រឿង និងដុំបំលែងអគ្គីសនីចំនួន២១គ្រឿង ។ គួរឱ្យដឹងដែរថា មន្ទីរដែលមានខណ្ឌរដ្ឋបាលជលផល សហការជាមួយកំលាំងគណបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ បានកំពុងតែបន្ត ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ បន្តជាប្រចាំ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm