យោងតាមការសិក្សាដោយក្រុមសង្គមស៊ីវិល បានឲ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុសហភាពអឺរ៉ុបដែលកំពុងមានចំនួនកើនឡើង មានទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនដែលជាប់ទាក់ទងទៅនឹងការតាំងលំនៅរបស់ពលរដ្ឋអ៊ីស្រាអែល ដោយអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់។

សកម្មភាពតាំងលំនៅរបស់ពលរដ្ឋអ៊ីស្រាអែល បានពង្រីកដល់ចំនួនខ្ពស់បំផុត ហើយអ្នកតាំងលំនៅមួយចំនួនសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងជួយពួកគេឱ្យបំពេញបាននូវក្តីសុបិន្តនៃការដាក់អធិបតេយ្យភាពលើតំបន់ដែលពលរដ្ឋប៉ាឡេស្ទីនចាត់ទុកថាជាបេះដូងនៃរដ្ឋអនាគត របស់ពួកគេ។

ការកើនឡើងអំពើហិង្សារបស់អ្នកតាំងលំនៅ បាននាំឱ្យមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុនមួយចំនួន និយាយថា ពួកគេនឹងបញ្ឈប់អាជីវកម្មនៅតំបន់កាន់កាប់ West Bank ។
ជាសរុប ស្ថាប័នហិរញ្ញវត្ថុចំនួន៨២២ស្ថាប័ន នៅឆ្នាំនេះ មានទំនាក់ទំនងជាមួយក្រុមហ៊ុនចំនួន៥៨ក្រុមហ៊ុន បានចូលរួមយ៉ាងសកម្ម ក្នុងការតាំងលំនៅរបស់ពលរដ្ឋអ៊ីស្រាអែលនៅតំបន់ West Bank ។

លោក Andrew Preston មកពីអង្គការជំនួយប្រជាជនន័រវ៉េស ជាក្រុមសង្គមស៊ីវិលមួយក្នុងចំណោមក្រុមសង្គមស៊ីវិលចំនួន២៥របស់អឺរ៉ុប និងប៉ាឡេស្ទីន ដែលបានធ្វើការស្រាវជ្រាវ និយាយថា ការចង្អុលបង្ហាញ វាជារឿងដែលកំពុងដំណើរការមិនត្រឹមត្រូវ ហើយស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប គួរតែវាយតម្លៃឡើងវិញជាបន្ទាន់នូវវិធីសាស្រ្តចំពោះក្រុមហ៊ុននានាដែលជាប់ពាក់ព័ន្ធទៅនឹងការចូលកាន់កាប់ដើម្បីតាំងលំនៅ ដោយខុសច្បាប់។