រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា ដំណោះស្រាយផ្នែកការទូតចំពោះវិបត្តិនៅអ៊ុយក្រែន នៅតែជាអនាគតដ៏វែងឆ្ងាយ ខណៈស្ថានភាពនៅសមរភូមិ បន្តរាលដាល។

លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ី ថា «ការវិនិច្ឆ័យនូវអ្វីដែលកំពុងកើតឡើងនៅលើសមរភូមិ យើងនៅវែងឆ្ងាយពីដំណោះស្រាយនយោបាយ និងផ្នែកការទូតជុំវិញវិបត្តិនេះ។

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែប្រកាន់ជំហរក្នុងការសម្រេចការធ្វើឲ្យបរាជ័យជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី។
លោក Lavrov បានចាត់ទុកការវាយប្រហារដោយមីស៊ីលកាលពីពេលថ្មីៗនេះលើទឹកដីរុស្ស៊ី ថាជា «ចំណាត់ការធ្វើឲ្យជម្លោះរីកធំ»។ លោកបាននិយាយថា «គ្មានការរីកធំជម្លោះនៅផ្នែកសត្រូវ នឹងបង្ខំឱ្យយើងដកថយពីការសម្រេចបានគោលដៅ»។
ដូចដែលប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយរួចមកហើយថា យើងត្រៀមខ្លួនសម្រាប់ហេតុការណ៍ណាមួយ ប៉ុន្តែតែងតែពេញចិត្តដោះស្រាយជម្លោះតាមរយៈមធ្យោបាយដោយសន្តិវិធី។