រដ្ឋាភិបាលកំពុងបន្តថែរក្សា និងការអភិវឌ្ឍន៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការរីកលូតលាស់

2024/11/27 10:20:36 pm        263

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញ​ដល់​ការ​រីក​លូត​លាស់​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យ មានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធ​ភាព​ដល់​អ្នក​វិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជាកំពុងទទួល បានកំណើន​វិនិយោគ​ជា​បន្ត​បន្ទាប់​។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើង ក្នុងបទបង្ហាញ ក្នុងពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគកម្ពុជា នៅថ្ងៃទី ២៧ ខែ វិច្ឆកា នេះថា ជុំវិញ ការវិនិយោគ កម្ពុជាមាន​រាជ​រដ្ឋាភិបាល​ធ្វើ​ការអបជាមួយវិស័យឯកជន ដោយយកធុរកិច្ចជាទិសដៅ​សម្រាប់​រុញ​កំណើន​សេដ្ឋកិច្ច និង មានគោលនយោបាយមិនប្រែប្រួល ចាប់តាំងពីកម្ពុ​ជាបា​ន​បង្កើត​ច្បាប់​វិនិយោគ​លើក​ទី១ នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជា ឆ្នាំ ១៩៩៤ ដោយបានយកធុរកិច្ចជនជាដៃគូ និង​បានបើកចំហរ ដោយឈរលើមូលដ្ឋានបើកទ្វាសម្រាប់ទទួលអ្នកវិនិយោគ ដោយប្រកាន់ ខ្ជាប់​អ្នក​វិនិយោគគឺជាដៃគូ ដែលបានផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច។

ឯកឧត្ដម បន្ថែមថា ជុំវិញការងារនេះ ជារាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយមេដឹកនាំវ័យក្មេង មាន​ថាមពលច្បាស់លាស់ និងឈ្លៀសវៃ ដោយបាន​គិតគូរ​យកផ្នែក​ឯកជន​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ ជាក់ស្តែងក្នុងរយៈពេលជាង១ឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី បាន​ណែនាំ​ដ​ល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នេះ​បាន​បង្ហាញ នូវកាយវិការដែលយកធុរជន ធុរកិច្ច ជាដៃគូ ដើម្បីជំរុញឱ្យ​ប្រទេស​ជាតិ​ដំណើរ​ការ​ទៅ​មុ​ខប្រកបដោយថាមពល។

ឯកឧត្ដម សួន សុផល បន្ថែមថា ផ្អែកតាមការអង្កេតរបស់ធនាគារពិភពលោក រាជ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​បន្តប្តេជ្ញាការពារ ថែ រក្សាសន្តិភាព ស្ថិរភាព បានជំរុញឱ្យកម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ធំ​ៗ​ចំនួនពីរនៅក្នុងតំបន់ នេះជាមោទនភាពរបស់កម្ពុជា និងបានបង្ហាញថា រាជ​រដ្ឋាភិបាល​កម្ពុជាបានគិតគូរយកធុរកិច្ចជាដៃគូរជាសំខាន់ ខុសពីប្រទេសដ៏ទៃ ដោយកម្ពុជា​បាន​បង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ ជាស្ថាប័នច្រកចេញចូលតែមួយ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។

ឯកឧត្ដម បញ្ជាក់ថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើឱ្យមានសន្តិភាព ស្ថិរភាព​យូរអង្វែង ខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញដល់ការ​រីក​លូត​លាស់​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យមានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធភាព​ដល់​អ្នក​វិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជា​កំពុង​ទទួល​បាន​កំណើន​វិនិយោគ​ជា​បន្ត​បន្ទាប់ ជាក់ស្តែងនៅ ក្នុងវិបត្តិជំងឺកូវីដ ១៩ កម្ពុជាក៏នៅតែខិតខំទាក់ទាញ ក្នុងនោះនៅឆ្នាំ ២០២០ កម្ពុជាមានកំណើនលើការវិនិយោគ ចំនួន ៨ ពាន់លាន ក្នុងពេលដែល​ពិភពលោក​ធ្លាក់​ចុះ​ជា​គំហុក ហើយវិបត្តិនេះក៏បានធ្វើឱ្យកម្ពុជារៀបចំគោលនយោបាយវិនិយោគមួយ ដោយឱ្យអ្នក វិនិយោគកាន់តែមានជំនឿទុកចិត្ត ក្នុងនោះនៅឆ្នាំ ២០២១ កម្ពុជា​បាន​ដាក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគ​កម្ពុជា ដែលអាចធ្វើឱ្យការវិនិយោគ នៅកម្ពុជារក្សាបានក្នុងរង្វង់ ៤ ពាន់លានដុល្លារ បច្ចុប្បន្នការវិនិយោគកំពុងមានកំណើនកើនឡើងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        74
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm