ឆ្មាំល្បាតឆ្នេររបស់ប្រទេសឥណ្ឌា រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន ជាង៦តោន ពីទូកនេសាទមីយ៉ាន់ម៉ា នៅសមុទ្រ Andaman។
ឆ្មាំល្បាតឆ្នេររបស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា «នៅក្នុងប្រតិបត្តិការតាមសមុទ្រ និងដែនអាកាសដែលត្រូវបានសម្របសម្រួល ឆ្មាំល្បាតឆ្នេររបស់ប្រទេសឥណ្ឌា ថ្ងៃនេះបានបង្កើតប្រវត្តិសាស្ត្រ ដោយចាប់បានទូកនេសាទមីយ៉ាន់ម៉ា «Soe Wai Yan Htoo» នៅលើសមុទ្រ Andaman ។
ឆ្មាំល្បាតឆ្នេរនិយាយថា ការរឹបអូសនេះជាការរឹបអូសនៅតាមដែនសមុទ្រច្រើនបំផុត ក្នុងដែនទឹករបស់ប្រទេសឥណ្ឌា។
មន្ត្រីនគរបាលនិយាយថា ជនជាតិមីយ៉ាន់ម៉ា ៦នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីនេះ។