លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិនាពេលអនាគតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ Donald Trump បានជំរុញឲ្យដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយបន្ថែមថា មេដឹកនាំអាមេរិកបន្ទាប់រូបនេះ នឹងផ្តោតទៅលើដំណោះស្រាយមួយ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានCNBCថា៖«លោកប្រធានាធិបតី បានយល់យ៉ាងច្បាស់ថា គាត់មើលឃើញជម្លោះនេះថា ចាំបាច់ត្រូវតែបញ្ចប់។ ខ្ញុំគិតថា សំណួរឥឡូវនេះ គឺថាតើយើងជំរុញកិច្ចព្រមព្រៀងនោះ ដោយរបៀបណា?
គាត់បានប្រៀបធៀបវិសាលភាពនៃសោកនាដកម្មទៅនឹងសង្គ្រាមលោកលើកទី១ ដោយពណ៌នាថា វាជា «សង្រ្គាមលេណដ្ឋាន» ដោយមានជនរងគ្រោះរាប់រយពាន់នាក់។
លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់គាត់ថា គាត់មានបំណងបញ្ចប់ជម្លោះនៅអ៊ុយក្រែន នៅមុនពេលគាត់ចូលកាន់តំណែង។ រដ្ឋបាលដែលជិតចប់អាណត្តិរបស់លោក បៃដិន បាននិងកំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាយ៉ាងសំខាន់ដល់អ៊ុយក្រែន ដែលរួមមានការផ្គត់ផ្គង់អាវុធ ការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន និងជំនួយមនុស្សធម៌ ដែលមានតម្លៃសរុបជាង ៥៩ពាន់លានដុល្លារ។ រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្គត់ផ្គង់ដល់អាវុធដល់អ៊ុយក្រែន នឹងមិនធ្វើឲ្យការប្តេជ្ញាចិត្តឬការផ្លាស់ប្តូររបស់ទីក្រុងមូស្គូចំពោះដំណើរការនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ចុះខ្សោយឡើយ។