គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

2024/11/27 11:08:47 pm        456

គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចង់ឱ្យកម្ពុជា​មាន​ច្បាប់​ដាក់​ក្រុម​ជ្រុល​និយម​ក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដោយសារពួកគេបង្កើតចលនាខុសច្បាប់ និង​ដុត​រោល​ប្រជាជាតិ​ឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់​ទៅ​ក្រុម​អ្នកច្បាប់ឱ្យ សិក្សារៀបចំតាក់តែងច្បាប់នេះ។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស​ធម្មាធិបតេយ្យ​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា «តើគួរដល់ពេលហើយឬនៅ សម្រាប់​ការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដែល​បាន​លើក​ឡើង​ក្នុង​មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤​កន្ល​ង​ទៅ។

លោកស្រីបញ្ជាក់ថា៖«ច្បាប់ហ្នឹង ត្រូវតែយកចិត្តយ៉ាងតឹងរឹង ដើម្បីកម្ចាត់​ក្រុម​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស ​មិនមែនត្រឹមតែដាក់ជនជ្រុលនិយមជាខ្មែរទេ ថែមទាំង​ជន​បរទេស​ដែល​មាន​បំណង​ជ្រៀត​ជ្រែក​ផ្ទៃក្នុងកម្ពុជាដែរ។ បើយើងមានច្បាប់នេះ ទោះបីជាជនជ្រុលនិយមជាជនបរទេស ឬ​ក៏​ខ្មែរ​ គឺយើងមានសិទ្ធប្ដឹងនគរបាលអាំងទែរប៉ូល ដើម្បីចាត់​វិធានការ​ពួក​គេ​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​»។

លោកស្រីបានចាត់ទុកក្រុមជ្រុលនិយមក្រៅប្រទេសបានរៀបចំសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋ ដោយ​ប្រើវិធីផ្សេងៗម្តង ហើយម្តងទៀត​ក្នុង​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាលក​ម្ពុជា​តាម​បែប​បដិវត្តន៍​ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង។

លោក គុជ លី ប្រធានគណបក្ស​ខ្មែរ​តែ​មួយ​បា​ន​ប្រកាស​គាំទ្រ​យ៉ាង​ពេ​ញ​ទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ហើយបានស្ដីបន្ទោសក្រុមនេះថា បានដុតរោលប្រជាជាតិ ព្យាយា​ម​រុញ​ច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរ​ភាព​នយោបា​យ​នៅ​ក្នុង​តំបន់​។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជារក្សាភាពស្ងប់ស្ងាត់ និងឃ្លាត​ឆ្ងាយ​ពី​ការ​ធ្វើ​បាតុកម្ម​បង្ក​ឡើង​ដោយ​ក្រុម​នយោបាយ​ជ្រុល​និយម​នៅ​ក្រៅប្រទេ​ស​ដែល​បាន​បំផុស​គំនិត​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ហើយគួរទុកលទ្ធភាពឱ្យរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការចរចាប្រកបដោយសន្តិវិធី ដើម្បី​ផលប្រយោជន៍រួមគ្នា។

ចំណែកលោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បី​មនុស្ស​ធម៌​បាន​លើក​ឡើង​ថា ​ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ពីជាចេកនា​ខុស​ច្បាប់​ទាំង​ស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

លោកបញ្ជាក់ថា «វាជាចលនាមួយផ្ទុយពីរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ ដែលផ្ដោត​សំខាន់​ទៅ​លើការ​ធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអ្វី​ដែល​យើង​មើល​ឃើញ​ថែម​ទៀត​នោះ គឺចលនាជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែបង្កើត​សកម្មភាព​ផ្ទុយ​ពី​គោល​ការណ៍ច្បាប់ជាតិ និងអន្តរជាតិ ហើយយកទឹកដី​ប្រទេសដទៃ​ប្រមូល​ផ្ដុំ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល»។

សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និង​ក្រៅ​ប្រទេស​នៅ​ឆ្ងាយ​ពី​ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងព្យាយាម​ឃោសនា​ញុះញង់​បោក​ប្រាស់​ម្តង​ហើយ​ម្តង​ទៀត។ ជាពិសេស ស្នើដល់ក្រុមប្រឹក្សាអ្នកច្បាប់តាក់តែងច្បាប់ ដើម្បីរៀបចំនូវ​ច្បាប់​ដាក់​ក្រុម​ជ្រុលនិ​យមមួយក្តាប់តូចនៅក្រៅប្រទេស និងបក្ខពួកជាក្រុមភេរវកម្មឱ្យបានលឿនបំផុត ដើម្បី​ថែ​រក្សាការពារ សុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។

លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិលបានថ្លែងថា បញ្ហាកោះផុត ត្រូវបានក្រុម​ប្រឆាំង​ជ្រុល​និយម​មួយចំនួននៅក្រៅប្រទេសព្យាយាមយកមកកេងចំណេញនយោបាយ ហើយ​ពួក​គេ​ព្យាយាម​​បំផុសបំផុលឱ្យមានបាតុកម្ម អុចអាល រុញប្រជាពលរដ្ឋឱ្យមានការបោះបោរ និងបង្កើត​ជា​ជម្លោះ​ជាមួយ​ប្រទេសជិតខាង។

លោកបញ្ជាក់ថា៖«យើងត្រូវតែសាមគ្គីគ្នា រួបរួមគ្នា ដើម្បីកម្ចាត់នយោបាយមនោគម​វិទ្យា​ខ្មៅ​ងងឹត​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ដែលជារូបភាពភេរវកម្មឱ្យអស់ពីកម្ពុជា ហើយក៏មិនអាចឱ្យ​កើត​មាន​នៅ​កម្ពុជា​ដែរ ហើយយើងនាំគ្នាថ្កោលទោសសកម្មភាពទាំងអស់នោះ ដើម្បីបញ្ឈប់ទង្វើ​ទាំង​អស់​នេះ ព្រោះពលរដ្ឋកម្ពុជាទាំងអស់ ស្អប់ខ្ពើមការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល»។

ចំណែក​សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន ២០ អង្គភាពផ្សេងទៀត ក៏បាន​ប្រកាស​​គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទាក់ទងនឹងបញ្ហាកោះគុតដែរ ដោយពួកគេបានចាត់ទុកសម្ដេចទាំងពីរ មាន​គោលជំហរចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិ ប្រជាជន បូរណ​ភាព​ទឹកដី និងអធិបតេយ្យជាតិកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm