ក្រុមហាម៉ាស ត្រៀមខ្លួនសម្រាប់បទឈប់បាញ់ នៅហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់ នៅប្រទេសលីបង់

2024/11/27 11:14:13 pm        38

តំណាងក្រុមនេះ បានប្រាប់សារព័ត៌មាប France-Presse ថា ចលនាប៉ាឡេស្ទីនហាម៉ាស ត្រៀមខ្លួនជាស្រេច ដើម្បីយល់ព្រមលើបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់។

អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «ក្រុមហាម៉ាសបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់មួយ និងកិច្ចព្រមព្រៀងដ៏សំខាន់មួយអំពីការដោះដូរអ្នកទោស»។ លោកបានបន្ថែមថា៖«ការប្រកាសបទឈប់បាញ់ នៅក្នុងប្រទេសលីបង់ គឺជាជ័យជម្នះ និងជាជោគជ័យដ៏សំខាន់សម្រាប់កងកម្លាំងតស៊ូ»។ 

មុននេះ គណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល បានអនុម័តផែនការសម្រាប់បទឈប់បាញ់នៅលីបង់។ ភ្លាមៗនោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសថា កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងចលនាហេសបូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ ផ្តល់ឲ្យកងកម្លាំងលីបង់គ្រប់គ្រងលើទឹកដីរបស់ពួកគេឡើងវិញ ក្នុងរយៈពេល ៦០ថ្ងៃ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែល នឹងដកខ្លួនចេញជាបណ្តើរៗពីទឹកដីលីបង់ ខណៈដែលជនស៊ីវិលមកពីភាគីទាំងសងខាង នឹងអាចត្រឡប់ទៅទីក្រុងរបស់ពួកគេវិញដោយសុវត្ថិភាព ហើយចាប់ផ្តើមសាងសង់ឡើងវិញ។

ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី 0៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែល អ្នកគាំទ្រហាម៉ាសប្រដាប់អាវុធមកពីតំបន់ហ្កាហ្សាស្ទ្រីប បានរំលោភលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់។ ជាការសងសឹក អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធា នៅក្នុងដែនដីនេះ ដើម្បីបំផ្លាញរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងទាំងអស់។ អរិភាពនៅតំបន់ហ្កាហ្សា បន្តរហូតទល់សព្វថ្ងៃ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm