ទីក្រុង Tinzaouaten របស់ម៉ាលី រងផលប៉ះពាល់ដោយសារជំងឺ និងការវាយប្រហារដោយយានដ្រូន

2024/11/27 11:15:42 pm        53

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភាគខាងជើង Tinzaouaten របស់ប្រទេសម៉ាលី ដែលធ្លាប់ជួបការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកាលពីខែកក្កដារវាងក្រុមឧទ្ទាម Tuareg និងកងទ័ពគាំទ្រដោយទាហានស៊ីឈ្នួលរុស្ស៊ីនោះ បច្ចុប្បន្នប្រឈមនឹងការរីករាលដាលឆ្លងជំងឺ និងការវាយប្រហារដោយយានដ្រូន បង្ខំឲ្យពលរដ្ឋជាច្រើនរត់ភៀសខ្លួនទៅកាន់ប្រទេសអាល់ហ្សេរី ។

ក្រុមឧទ្ទាម Tuareg គ្រប់គ្រងទីក្រុងនៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយរបស់ប្រទេសម៉ាលី ហើយការបិទផ្លូវពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ បានរារាំងការចូលដល់គ្រឿងផ្គត់ផ្គង់ ដូចជាមុង និងឱសថដែលត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជំងឺខាន់ស្លាក់ និងជំងឺគ្រុនចាញ់ ។

លោក Ibrahim Ag Tambarayraye គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Tinzaouaten និយាយថា នៅទីនេះ ពួកយើងខ្វះខាតអ្វីៗគ្រប់បែបយ៉ាងទាំងអស់ អ្វីៗទាំងអស់ត្រូវបានបិទសម្រាប់ពួកយើង ឱសថពុំបានមកដល់នោះទេនៅទីក្រុង Tinzaouaten ហើយបច្ចុប្បន្នផ្លូវបានបិទទៀតផង គ្មានអង្គការណាមួយមកជួយពួកយើងនោះឡើយ ។

ក្រុមគ្រូពេទ្យ និងអ្នកស្រុកនៅទីក្រុងព្រំដែនជិតប្រទេសអាល់ហ្សេរី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីខែកក្កដា ការវាយប្រហាររបស់យានដ្រូន បានសម្លាប់មនុស្សជាច្រើន រួមទាំងកុមារផងដែរ ។

ស្ថានភាពអាក្រក់កាន់តែធ្ងន់ធ្ងរទៅដោយសារទឹកជំនន់អំឡុងរដូវវស្សានៅទូទាំងតំបន់ Sahel របស់អាហ្វ្រិកខាងលិច ដោយបង្ខំឲ្យម៉ាលីប្រកាសដាក់រដ្ឋក្នុងគ្រោះមហន្តរាជាតិកាលពីខែសីហាកន្លងទៅ ហើយនិងពន្យាពេលចាប់ផ្តើមឆ្នាំសិក្សា ។

លោក Moussa Bagayoko គឺជាគ្រូពេទ្យមានមូលដ្ឋាននៅទីក្រុង Tinzaouaten និយាយថា ទីក្រុងមួយនេះ បានងរងគ្រោះដោយសារការរីករាលដាលឆ្លងជំងឺខាន់ស្លាក់ គឺជាជំងឺឆ្លងបាក់តេរីធ្ងន់ធ្ងរ ក៏ដូចជាជំងឺគ្រុនចាញ់ ។

លោកថា ជំងឺគ្រុនចាញ់មានលក្ខណៈពិសេសចំពោះស្ថានភាពឆ្នាំនេះ ដោយអ្នកជំងឺជាច្រើនមានភាពស្លេកស្លាំងធ្ងន់ធ្ងរ ហើយមនុស្សដែលចូលព្យាបាលភាគច្រើន បានសន្លប់ ធ្វើឲ្យមានការសង្ស័យដល់ជំងឺគ្រុនចាញ់ពាក់ព័ន្ធនឹងខួរក្បាល ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm