មហាសេដ្ឋីអាមេរិក និងជាសហគ្រិនលោក Elon Musk គិតថា យានអាកាសគ្មានមនុស្សបើក (UAVs) នឹងជំនួសយន្តហោះចម្បាំងដែលមានអ្នកបើក នៅក្នុងជម្លោះប្រដាប់អាវុធនាពេលអនាគត។
លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«សង្រ្គាមនាពេលអនាគត គឺសុទ្ធតែនិយាយអំពីយន្តយានដ្រូន និងមីស៊ីលល្បឿនលឿនជាងសំឡេង។ យន្តហោះចម្បាំងដែលបើកដោយមនុស្ស នឹងត្រូវបំផ្លាញយ៉ាងឆាប់រហ័ស»។
កាលពីចុងខែកញ្ញា លោក Musk បានព្យាករពីការប្រយុទ្ធគ្នារវាង«ហ្វូងយានដ្រូន នាពេលអនាគត។ លើសពីនេះ មុននេះ លោកបានរិះគន់យន្តហោះចម្បាំង F-35 ជំនាន់ទី ៥ ដោយនិយាយថា ពួកវាមានតម្លៃថ្លៃពេក និងហួសសម័យ ដោយសារការលេចឡើងនៃបច្ចេកវិទ្យាគ្មានមនុស្សបើក។