ពលរដ្ឋជម្លៀសខ្លួននៅទីក្រុង Sidon វិលត្រឡប់ទៅកាន់ភូមិនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយមានបទឈប់បាញ់

2024/11/27 04:18:13 pm        79

ពលរដ្ឋជម្លៀសខ្លួនរស់នៅក្នុងទីជម្រកនៅទីក្រុង Sidon បានរៀបចំរបស់របររបស់ពួកគេនៅថ្ងៃពុធនេះ ដើម្បីត្រៀមខ្លួនវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ក្រោយបទឈប់បាញ់បញ្ចប់ជម្លោះរវាងក្រុមប្រដាប់អាវុធហេសបូឡា និងកងកម្លាំងអ៊ីស្រាអែល បានចូលជាធរមាននៅព្រឹកថ្ងៃពុធនេះ ។

រថយន្តដឹកមនុស្សជម្លៀសខ្លួនចេញពីតំបន់ភាគខាងត្បូងលីបង់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានចាប់ផ្តើមវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងវិញ ។

ក្រុមអ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានមើលឃើញរថយន្តរាប់សិបគ្រឿង ចាកចេញពីទីក្រុងកំពង់ផែ Sidon នៅភាគខាងត្បូងទីក្រុងបេរូត កាលពីវេលាម៉ោង ៤ព្រឹកទាបភ្លឺ និងធ្វើដំណើរចូលទៅជ្រៅនៅតំបន់ភាគខាងត្បូងលីបង់ ។

កងទ័ពលីបង់ដែលមានការងាជួយឲ្យមានបទឈប់បាញ់និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា ពួកគេត្រៀមខ្លួនដាក់ពង្រាយទៅកាន់តំបន់ភាគខាងត្បូងប្រទេសលីបង់ ។

យោធាលីបង់ បានស្នើសុំឲ្យពលរដ្ឋរស់នៅតាមភូមិជាប់ព្រំដែនពន្យាពេលការវិលត្រឡប់ទៅផ្ទះសិន រហូតដល់យោធាអ៊ីស្រាអែលដែលធ្វើសង្រ្គាមជាមួយក្រុមហេសបូឡាជាច្រើនលើកច្រើនសារ និងរុលចូលទឹកដីលីបង់ចម្ងាយ ៦គ.ម ដកទៅវិញអស់ ។

បទឈប់បាញ់ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារាំង សន្យាបញ្ចប់ជម្លោះនៅតាមព្រំដែនអ៊ីស្រាអែល និងលីបង់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីវាផ្ទុះឡើងដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សាកាលពីឆ្នាំមុន ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am