នៅថ្ងៃពុធនេះ រថយន្តចុចស៊ីផ្លេហើយមនុស្សឱបគ្នានៅតាមដងផ្លូវនៅក្នុងទីក្រុងភាគខាងត្បូង Tyreរបស់ប្រទេសលីបង់ ក្រោយបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានចូលជាធរមាន ។
រថយន្តជាច្រើន បានបើកឆ្លងកាត់ទីក្រុង Tyre ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅប៉ុន្មានថ្ងៃចុងក្រោយមុនបទឈប់បាញ់ ដោយធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងត្បូង ។
រថយន្តខ្លះមានចងទង់ជាតិលីបង់ រថយន្តខ្លះទៀតចុចស៊ីផ្លេ ហើយស្រ្តីម្នាក់ត្រូវបានគេមើលឃើញបង្ហាញសញ្ញាជ័យជំនះលើម្រាមដៃរបស់គាត់ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយពីកិច្ចព្រមព្រៀងមួយនេះថាអ៊ីស្រាអែល នឹងដកទ័ពរបស់ពួកគេចេញបន្តិចម្តងៗ ក្នុងរយៈពេលជាង ៦០ថ្ងៃពេលដែលកងទ័ពលីបង់គ្រប់គ្រងដែនដីនៅជិតព្រំដែនរបស់ពួកគេជាមួយអ៊ីស្រាអែលដើម្បីធានាថា ក្រុមហេសបូឡា នឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេឡើងវិញបានទេនៅទីនោះក្រោយសង្រ្គាមចប់ ។
ខណៈពេលនោះដែរប្រជាពលរដ្ឋអ៊ីស្រាអែលរស់នៅក្នុងទីក្រុងហេ្សរុយសាឡឹម បានបង្ហាញសុទិដ្ឋិនិយមរបស់ពួកគេចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយលីបង់ក្រោយសង្រ្គាមឆ្លងកាត់ព្រំដែនរយៈពេល ១៤ ខែ ៕