នាយកប្រតិបត្តិនៃក្រុមហ៊ុន Navigator Principal Investors លោក Kyle Shostak បាននិយាយថា កញ្ចប់ថ្មីនៃទណ្ឌកម្មប្រឆាំងរុស្ស៊ីដែលមានធនាគារ Gazprombank ក្នុងចំណោមពួកគេ នឹងបណ្តាលឲ្យ មានការកើនឡើងនៃតម្លៃថាមពលសម្រាប់អ្នកប្រើប្រាស់អឺរ៉ុប និងតម្រូវការសម្រាប់ពួកគេ ក្នុងការស្វែងរកវិធីថ្មីក្នុងការទូទាត់សម្រាប់ថាមពលដែលគេបានប្រើប្រាស់។

លោកបានលើកឡើងថា៖«ទាក់ទងនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារ Gazprombank ពួកគេនឹងមានការព្យួរការទូទាត់សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន និងការពន្យារពេលការផ្គត់ផ្គង់ ជាផលវិបាក ដែលស្ទើរតែធានាដល់ការកើនឡើងនៃតម្លៃថាមពលសម្រាប់អ្នកប្រើប្រាស់អឺរ៉ុប។ ប្រជាជនអឺរ៉ុប នឹងត្រូវស្វែងរកវិធី និងគ្រោងការណ៍ថ្មីនៃការបង់ប្រាក់សម្រាប់ថាមពលដែលពួកគេកំពុងប្រើប្រាស់»។
លោក Shostak បាននិយាយថា ទណ្ឌកម្មជុំថ្មីរបស់សហរដ្ឋអាមេរិក បានក្លាយជាបញ្ហាគួរឲ្យកត់សម្គាល់បំផុត នាពេលថ្មីៗនេះ ប៉ុន្តែជាទូទៅមិនមានសារៈសំខាន់សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលបានឆ្លងកាត់ពេលវេលាដ៏អាក្រក់រួចទៅហើយនោះ»។
លោកនាយកប្រតិបត្តិ បានបន្តថា៖«ការងាររបស់អតិថិជនរបស់ធនាគារដែលមានទណ្ឌកម្ម នឹងមានភាពស្មុកស្មាញច្រើន» ដោយមើលឃើញពីការរឹតបន្តឹងថ្មីនេះ។ លោក Shostak បានកត់សម្គាល់ឃើ្ថា៖«ពួកគេនឹងត្រូវស្វែងរកវិធីនៃការបើកគណនីជាមួយស្ថាប័នផ្សេងទៀតដែលមិនទាន់ប្រឈមនឹងការដាក់ទណ្ឌកម្ម ងាកទៅរកសេវាកម្មរបស់ភ្នាក់ងារបង់ប្រាក់ ហើយប្រហែលជាប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់ឆ្លងព្រំដែនប្រទេសរបស់ចិន «CIPS»។
