សំណើបទឈប់បាញ់ហេសបូឡា-អ៊ីស្រាអែល កំណត់ថា មានតែកងកម្លាំងផ្លូវការទេ ទើបអាចកាន់អាវុធ នៅលីបង់

2024/11/28 01:02:08 am        14

សំណើបទឈប់បាញ់ដែលមានការយល់ព្រមពីប្រទេសលីបង់ និងអ៊ីស្រាអែល កំណត់ថា មានតែ «កងកម្លាំងយោធា និងសន្តិសុខ» ផ្លូវការ ក្នុងប្រទេសលីបង់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យកាន់អាវុធ នៅក្នុងប្រទេសនេះ។ នេះបើយោងតាមច្បាប់ចម្លងនៃកិច្ចព្រមព្រៀង ដែលចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) និងដែលសារព័ត៌មាន Reuters បានឃើញ នៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ។

ជាពិសេស កិច្ចព្រមព្រៀងនោះ ដាក់ឈ្មោះកងកម្លាំងទាំងនោះថា ជាកងកម្លាំងប្រដាប់អាវុធលីបង់ កងកម្លាំងសន្តិសុខផ្ទៃក្នុង សន្តិសុខទូទៅ សន្តិសុខរដ្ឋ គយលីបង់ និងនគរបាលក្រុង។

ក្រុមមន្ត្រីទាំងនៅក្នុងជួររដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយសំដៅជាយូរមកហើយ ចំពោះសេចក្តីថ្លែងការណ៍គណៈរដ្ឋមន្ត្រី គិតចាប់តាំងពីឆ្នាំ២០០៨ មក ដែលការពារសិទ្ធិ ក្នុងការ «តស៊ូ» ថា ជាការផ្តល់នូវការយល់ព្រមផ្លូវការ ដើម្បីឲ្យក្រុមហេសបូឡាមានឃ្លាំងអាវុធ។

សំណើបទឈប់បាញ់នេះ សំដៅលើការប្តេជ្ញាចិត្តរបស់ភាគីទាំង២ ក្នុងការអនុវត្តយ៉ាងពេញលេញនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 1701 ដោយក្នុងនោះរួមបញ្ចូលទាំងបទប្បញ្ញត្តិដែលសំដៅទៅលើ «ការដកហូតអាវុធពីក្រុមប្រដាប់អាវុធទាំងអស់ នៅប្រទេសលីបង់» ផងដែរ។

ក្រុមហេសបូឡាមិនបានអត្ថាធិប្បាយជាផ្លូវការលើបទឈប់បាញ់នេះនោះទេ ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់ លោក Hassan Fadlallah បានប្រាប់ទូរទស្សន៍ Al Jadeed របស់លីបង់ថា ទោះបីជាក្រុមនេះ គាំទ្រដល់ការពង្រីកសិទ្ធិអំណាចរបស់រដ្ឋលីបង់ក៏ដោយ ក៏ក្រុមនេះនឹងលេចមុខឡើងពីសង្រ្គាមកាន់តែខ្លាំងជាងមុន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm