ប្រជាជនកូរ៉េខាងត្បូង នៅតែប្រឆាំងមិនឲ្យបញ្ជូនអាវុធទៅអ៊ុយក្រែន

2024/11/28 01:30:31 am        107

ការស្ទង់មតិបង្ហាញថា ប្រជាជនកូរ៉េខាងត្បូង នៅតែប្រឆាំងយ៉ាងទូលំទូលាយ ចំពោះការផ្គត់ផ្គង់អាវុធដោយផ្ទាល់ដល់ប្រទេសអ៊ុយក្រែន ទោះបីជាមានការស្នើសុំជាអន្តរជាតិជាថ្មីពីទីក្រុងគីវ និងពីបណ្ដារដ្ឋធានីសម្ព័ន្ធមិត្ត បន្ទាប់ពីកងទ័ពកូរ៉េខាងជើងត្រូវបានរាយការណ៍ថា កំពុងជួយដល់រុស្ស៊ីក៏ដោយ។

អ៊ុយក្រែនបានស្នើសុំឲ្យទីក្រុងសេអ៊ូលនូវអាវុធជាច្រើនប្រភេទ ហើយទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនអាចពិចារណាលើជំនួយបែបនេះ អាស្រ័យលើជំហានរបស់រុស្ស៊ី និងកូរ៉េខាងជើង នាពេលអនាគត។

គណៈប្រតិភូអ៊ុយក្រែន ដែលមានរួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បានគ្រោងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yook Suk Yeol នៅព្រឹកថ្ងៃពុធ ចំពេលមានសេចក្តីរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់ពួកគេ ក្នុងគោលបំណងស្វែងរកការគាំទ្រផ្នែកសព្វាវុធ។

តែយ៉ាងណាក៏ដោយ មន្ត្រីនៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និងក្រសួងការបរទេស បានបដិសេធមិនបញ្ជាក់ពីរបាយការណ៍នេះទៅកាន់សារព័ត៌មាន Reuters នោះទេ។

នៅខាងក្រៅការិយាល័យរបស់ Yoon ក្នុងរដ្ឋធានីសេអ៊ូល បដាដែលកាន់ដោយបាតុករមួយក្រុមតូច បានសរសេរថា៖ «ទេ! មិនគាំទ្ររដ្ឋាភិបាលកូរ៉េខាងត្បូងដែលមានគម្រោងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន»។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍កាលពីខែតុលាជាមួយទូរទស្សន៍កូរ៉េខាងត្បូង KBS ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ទីក្រុងគីវ នឹងផ្ញើសំណើលម្អិតមួយទៅកាន់ទីក្រុងសេអ៊ូល ដើម្បីសុំគាំទ្រផ្នែកអាវុធ ក្នុងនោះរួមទាំងកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm