នាយករដ្ឋមន្ត្រីស្លូវ៉ាគី នឹងចូលរួមពិធីរំលឹកទិវាជ័យម្នះ នៅទីក្រុងមូស្គូ ក្នុងខែឧសភា

2024/11/28 02:38:36 am        84

នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ បាននិយាយថា លោកនឹងចូលរួមពិធីរំលឹកសង្រ្គាមលោកលើកទី២ នៅទីក្រុងមូស្គូ ក្នុងខែឧសភា ខណៈដែលលោកបានទទួលយកការអញ្ជើញពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

លោក Fico ដែលរដ្ឋាភិបាលរបស់លោក បានស្វែងរកការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរុស្ស៊ី ទោះបីជាមានការលុកលុយលើអ៊ុយក្រែនក៏ដោយ បាននិយាយកាលពីមុន អំពីការចង់ចូលរួម ក្នុងព្រឹត្តិការណ៍ នៅទីក្រុងមូស្គូ នាឆ្នាំក្រោយ។ នៅថ្ងៃពុធនេះ លោកបានប្រាប់ថា លោកបានទទួលយកការអញ្ជើញជាផ្លូវការហើយ។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Facebook លោក Fico បានប្រាប់ថា៖ «វាជារឿងធម្មតា ដែលក្នុងនាមជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចូលរួមក្នុងការប្រារព្ធពិធីផ្លូវការនៃជ័យជម្នះលើហ្វាស៊ីសនិយម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមូស្គូ។ ដូច្នេះ ខ្ញុំពិតជារីករាយក្នុងការទទួលយកការអញ្ជើញជាផ្លូវការរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Putin ដើម្បីចូលរួមក្នុងការប្រារព្ធពិធីដ៏សំខាន់ទាំងនេះ ដែលខ្ញុំនឹងទៅ»។

ដោយឡែក ការិយាល័យរដ្ឋាភិបាលស្លូវ៉ាគី បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក Fico បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ហើយថា ការពិភាក្សាតាមទូរសព្ទនេះ ភាគច្រើនបានផ្តោតលើសង្គ្រាម នៅអ៊ុយក្រែនដែលមានព្រំដែនជាមួយស្លូវ៉ាគី។

បន្ទាប់ពីឡើងកាន់តំណែងជាងមួយឆ្នាំមុន រដ្ឋាភិបាលជាតិនិយមឆ្វេងនិយមរបស់ លោក Fico បានបញ្ឈប់ភ្លាមៗនូវការផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ ខណៈដែលអនុញ្ញាតឲ្យបន្តការលក់បែបពាណិជ្ជកម្ម ហើយខ្លួនបានលើកហេតុផលថា ការបញ្ចូនអាវុធទៅ កំពុងធ្វើឲ្យសង្រ្គាមអូសបន្លាយ នៅទីនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm