ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បាននិយាយកាលពីថ្ងៃពុធទី២៧ ខែវិច្ឆិកាថា សមាជិកជាច្រើនរូបនៃរដ្ឋបាលសហរដ្ឋអាមេរិកដែលនឹងចូលកាន់តំណែងនៅពេលខាងមុខរបស់លោក Donald Trump បានទទួលការគំរាមកំហែង រួមទាំងការព្រមានអំពីគ្រាប់បែក។

បេក្ខជនជ្រើសតាំងរបស់ប្រធានាធិបតីជាប់ឆ្នោត សម្រាប់ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានទីភ្នាក់ងារការពារបរិស្ថាន ព្រមទាំងជម្រើសអតីតរបស់លោកក្នុងការធ្វើជារដ្ឋអាជ្ញាសហរដ្ឋអាមេរិក បាននិយាយថា ពួកគេស្ថិតក្នុងចំណោមអ្នកដែលបានទទួលការគំរាមកំហែងនេះ។

ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា FBI ដឹងពីការគំរាមកំហែងគ្រាប់បែកជាច្រើន និងឧបទ្ទវហេតុវាយប្រហារផ្សេងៗដែលដាក់គោលដៅលើអ្នកដែលត្រូវបានតែងតាំង និងបេក្ខជនដែលត្រូវជ្រើសតាំងក្នុងរដ្ឋបាលដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ ហើយទីភ្នាក់ងារកំពុងធ្វើការជាមួយដៃគូអនុវត្តច្បាប់។
ការបន្លំយកការណ៍ សំដៅលើការអនុវត្តន៍ ដែលនគរបាលត្រូវបានកោះហៅបន្ទាន់ឲ្យទៅឆែកឆេរតាមលំនៅឋានរបស់នរណាម្នាក់ក្រោមការបន្លំខ្លួនតាមដាន។ ការបោកបញ្ឆោតបែបនេះ គឺជារឿងធម្មតានៅក្នុងសហរដ្ឋអាមេរិក ហើយត្រូវបានគេមើលឃើញថាមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន ត្រូវបានដាក់គោលដៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកស្រី Karoline Leavitt អ្នកនាំពាក្យនៃក្រុមផ្លាស់ប្តូររបស់លោក Trump បាននិយាយថា អ្នកដែលត្រូវបានតែងតាំង និងបេក្ខជនដែលត្រូវជ្រើសតាំងជាច្រើនរូប ត្រូវបានគេដាក់គោលដៅនៅក្នុងការគំរាមកំហែងដោយហិង្សា ដល់អាយុជីវិតរបស់ពួកគេ និងអ្នកដែលរស់នៅជាមួយពួកគេ។
អ្នកនាំពាក្យម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេតវិមានកំពុងទាក់ទងជាមួយអង្គភាពអនុវត្តច្បាប់សហព័ន្ធ និងក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត បន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។