រុស្ស៊ី៖ ការកាត់ជំនួយរបស់លោក Trump នឹងក្លាយជាការកាត់ទោសប្រហារជីវិតសម្រាប់យោធាទីក្រុងគីវ

2024/11/28 07:04:44 pm        219

ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ ថា ការសម្រេចចិត្តណាមួយរបស់រដ្ឋបាលដែលនឹងចូលកាន់តំណែងនៅពេលខាងមុខរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ក្នុងការកាត់បន្ថយការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែន នឹងក្លាយជា «ការកាត់ទោសប្រហារជីវិត» សម្រាប់កងទ័ពប្រទេសអ៊ុយក្រែន ខណៈចោទប្រកាន់ទីក្រុងគីវ ពីការព្យាយាមអូសទាញបណ្តាប្រទេសសម្ព័ន្ធយោធាណាតូ ឲ្យធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ ជាមួយរុស្ស៊ី ក្នុងពេលនេះ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានចោទប្រកាន់រដ្ឋបាលរបស់លោក Biden ដែលនឹងចាកចេញពីតំណែង ថា បានព្យាយាមតាមរយៈការបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ដើម្បីបង្កើតភាពគ្មានសណ្តាប់ធ្នាប់ ទាំងនៅក្នុងប្រទេសរុស្ស៊ី និងជាមួយក្រុមថ្មីនៅក្នុងសេតវិមាន។

លោក Polyanskiy បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy មានការព្រួយបារម្ភចំពោះការវិលត្រឡប់របស់លោក Trump នៅក្នុង ខែ មករា ខាងមុខ។

ប្រភពព័ត៌មានចំនួនបី ដែលដឹងអំពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Trump កំពុងពិចារណាលោក Keith Kellogg ជាឧត្តមសេនីយ៍ចូលនិវត្តន៍ ដែលបានបង្ហាញលោកនូវផែនការដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្នុងនាមជាបេសកជនពិសេសសម្រាប់ជម្លោះនេះ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm