ស្វែងយល់ពីឯកសារសំខាន់ៗដែលពលរដ្ឋអាចស្នើសុំការបញ្ជាក់នៅច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

2024/11/28 07:10:45 pm        303

អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត គឺជាកន្លែង​ប្រមូល​ផ្តុំ​ការផ្តល់​សេវា​នៅក​ន្លែង​តែ​មួយ​តាម​នីតិ​វិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និង​គណនេយ្យ​ភាព។ នេះបើយោងតាម អនុក្រឹត្យស្ដីពី «ការបង្កើត​យន្តការ​ច្រកចេញ​ចូលតែមួយ​សម្រាប់​ការផ្តល់​សេវា​រដ្ឋបាល​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

កន្លងទៅ មានប្រជាពលរដ្ឋខ្លះ បានខកជើង ដោយសារតែ​ចំណាយ​ពេល​ទៅ​សុំ​សេវា​មួយ​ចំនួ​ន​នៅ​ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ទាំងដែលធាតុពិតសេវាទាំងនោះ មាន​នៅ​ថ្នាក់​រាជ​ធានី ខេត្តសោះ។ យោងតាម តារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យខាងលើ សេវានីត្យា​នុកូល​កម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ដែលផ្ដល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត មាន​​ដូចខាងក្រោម។

១.សេចក្តីអនុញ្ញាតឱ្យប្រកបអាជីវកម្ម អាហរ័ណ នីហរ័ណ សណ្ឋាគារ វិនិយោគទុនបរទេស ២.លក្ខន្តិកៈក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម កិ​ច្ច​សន្យា ៣.ប្លង់សាងសង់ ៤.វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ ៥.សញ្ញាបត្រក្រោយឧត្តមសិក្សា( ក្នុងប្រទេស) ៦.សញ្ញាបត្រពុទ្ធិកសិក្សា ៧.លិខិតអនុញ្ញាតចុះបញ្ជីសមាគម អង្គការ ព្រះវិហារសាសនា និងសហគមន៍ និង​៨.លិខិត​ឬ​ឯក​សារ​ផ្សេង​ៗទៀត(ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ) ។

សូម​បញ្ជាក់ថា ក្រៅពីសេវាសេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង អង្គភាព​អង្គភាព​ច្រក​ចេញចូលតែមួយរាជធានី ខេត្ត ក៏ផ្ដល់សេវា១៣ផ្សេងទៀតដែរ រួមមាន ការងារ​រដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការនិងដឹកជញ្ជូន វិស័យវប្បធម៌ និង​វិចិត្រ​សិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យរ៉ែ និ​ង​ថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm