កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ លើការប្រឆាំងសម្អាតប្រាក់ និងការជួញដូរខុស​ច្បាប់ផ្សេងៗ

2024/11/28 12:26:12 pm        205

កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់​ព័ន្ធ​នឹងបទល្មើសជួញដូរវត្ថុ បុរាណ និងសម្បត្តិបេតិកភណ្ឌ និងក៏ជាចែករំលែកចំណេះដឹង ក្នុង​ការ​តាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បី ការពារសម្បត្តិវប្បធម៌។

ប្រទេស​កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្ប​ទាន​ប្រឆាំងភេរវកម្ម ពាក់ព័ន្ធ នឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ” ត្រូវ​បាន​រៀប​ចំ​ឡើងដោយ EU Global Facility នៅខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤, សន្និសីទ​នេះគឺជាព្រឹត្តការណ៍សកលលើកទី៣ ក្រោមកិច្ច​សហការ​ជាមួយ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិក ​ស្តីពីការសម្អាតប្រាក់ (APG) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ខណៈ​ដែល​លើកទី១ បានរៀបចំនៅប្រទេស អេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។ សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងចែករំលែក ចំណេះ​ដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។

ជុំវិញព្រឹត្តិការណ៍នេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​ថ្លែង​លើក​ឡើង​អំពីសារៈ សំខាន់នៃសន្និសីទនេះ និងបានថ្លែងអំណរគុណ EU Global Facility និងក្រុម​ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលបានផ្តល់​ទំនុក​ចិត្ត​ដល់​ប្រទេស​កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ ព្រមទាំងបានសម្តែង​នូវ​ការ​ស្វាគម​ន៍យ៉ាង​កក់ក្តៅ ចំពោះសិក្ខាកាមទាំងអស់មកកាន់ខេត្តសៀមរាប។

លោកជំទាវ មានប្រសាសន៍ថា សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់​អ្នក​ចូល​រួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្ត ក្នុងការប្រឆាំងសកម្មភាពខុសច្បាប់ នៅ​ក្នុ​ង​ទីផ្សារជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រ ២គ្រួសារនៅស្រុកមង្គលបូរី
2025/03/31 02:17:35 pm        1
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត​ លើកទី៨ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី
2025/03/31 02:16:16 pm        1
ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ
2025/03/31 01:39:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ កងរក្សាសន្តិភាពរបស់UN ត្រូវរងការវាយប្រហារពីកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់

2025/03/31 02:21:05 pm
​កាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រ ២គ្រួសារនៅស្រុកមង្គលបូរី
2025/03/31 02:17:35 pm
​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត​ លើកទី៨ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី
2025/03/31 02:16:16 pm
​ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ
2025/03/31 01:39:43 pm
​នៅសល់២សប្តាហ៍ទៀត ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរនឹងមកដល់ ក្រុមការងាររៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០២៥ កំពុងតែញាប់ដៃ
2025/03/31 01:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/29 12:38:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/26 07:19:36 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/27 03:51:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/30 08:49:03 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/27 05:09:06 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am