ប្រេងឥន្ធនៈកំពុងក្លាយជាទំនិញដ៏កម្របំផុតមួយរបស់ប្រទេសបូលីវី ដោយសារកង្វះខាតកាន់តែធ្ងន់ធ្ងរ ខណៈសេដ្ឋកិច្ចប្រឈមមុខនឹងការដួលរលំដ៏គួរឱ្យភ្ញាក់ផ្អើល។ យានយន្តតម្រង់ជួរយ៉ាងវែងជាច្រើនគីឡូម៉ែត្រនៅខាងក្រៅស្ថានីយ៍ប្រេងឥន្ធនៈទូទាំងបូលីវី ដែលជាប្រទេសផលិតឧស្ម័នធម្មជាតិធំជាងគេទីពីររបស់អាមេរិកខាងត្បូង។

វិបត្តិឥន្ធនៈរយៈពេលជាច្រើនខែរបស់បូលីវី កើតមានស្របពេលទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនបានធ្លាក់ចុះ ដែលធ្វើឱ្យប្រជាជនមិនអាចស្វែងរកប្រាក់ដុល្លារអាមេរិកនៅតាមធនាគារ និងទីតាំងប្តូរប្រាក់បាន ហើយទំនិញនាំចូលដែលធ្លាប់តែជារបស់របរធម្មតា បានក្លាយជាទំនិញខ្វះខាត។

កង្វះឥន្ធនៈបានធ្វើឱ្យប្រជាជនរាប់លាននាក់មានអារម្មណ៍ថា បូលីវីកំពុងវិលត្រឡប់ទៅរកការរំខានផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ ដែលប៉ះពាល់ដល់ពាណិជ្ជកម្ម រួមទាំងផលិតកម្មកសិកម្ម និងធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងមិនឈប់។

ការផ្ទុះកំហឹងជាសាធារណៈបានជំរុញហ្វូងមនុស្សឱ្យចេញតវ៉ាតាមដងផ្លូវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដាក់សម្ពាធលើប្រធានាធិបតីឆ្វេងនិយម លោក Luis Arce ដើម្បីបន្ធូរបន្ថយទុកវេទនានៅមុនការបោះឆ្នោតដ៏តានតឹងនៅឆ្នាំក្រោយ៕