បាល់ទាត់៖ អ្នកចាត់ការក្លិបបាល់ទាត់ Cardiff City នៅក្របខណ្ឌ League Championship លោក Mick McCarthy បានសំរេចដើរចេញពីតំណែងក្រោយដឹកនាំក្រុមមិនបានល្អចាញ់ ៨ប្រកួតជាប់ៗគ្នា។ បរាជ័យចុងក្រោយរបស់ Cardiff City គឺចាញ់ Middlesbrough ២-០ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីចាញ់ Fulham និង Swansea City។

បរាជ័យ ៨ប្រកួតជាប់គ្នាគឺជាស្ថិតិអាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ Cardiff City ខណៈការដើរចេញរបស់លោក Mick McCarthy នេះក្លិបធ្លាក់ដល់ចំណាត់ថ្នាក់លេខ ២១ ពីលើតំបន់ដែលត្រូវកាត់ចេញតែ ១ពិន្ទុប៉ុណ្ណោះ។ អតីតអ្នកចាត់ការក្រុមជំរើសជាតិសាធារណរដ្ឋអៀកឡង់វ័យ ៦២ឆ្នាំរូបនេះបានមកកាន់តំណែងដឹកនាំ Cardiff City កាលពីខែមករា។ អតីតខ្សែប្រយុទ្ធវែល Steve Morrison និងអតីតកីឡាករជំរើសជាតិវែល Tom Ramasut ដែលអ្នកទាំងពីរបច្ចុប្បន្នដឹកនាំក្រុម U23 របស់ Cardiff នោះនឹងឡើងមកដឹកនាំក្រុមបណ្តោះអាសន្នរួមគ្នា៕
អត្ថបទ៖នាង សុភាវុធ