កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ពួកគេបានរារាំងការប៉ុនប៉ងរត់ពន្ធអាវុធទំនើប ដែលត្រូវបានចោទប្រកាន់ថា មានប្រភពមកពីប្រទេសអ៊ីរ៉ង់ ទៅកាន់តំបន់វេសបែង។

អាវុធដែលរឹបអូសបាននេះ «មានបំណងបំពាក់អាវុធដល់ក្រុមភេរវករ នៅតំបន់ Jenin» នៅភាគខាងជើង វេសបែង»។ នេះបើតាមសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា ក្រោយមក ទីតាំងមួយផ្សេងទៀត ត្រូវបានបង្ហាញថា ជាកន្លែងដែល អាវុធជាច្រើន ត្រូវបានកប់ទុក។
សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា ជាផ្នែកមួយនៃប្រតិបត្តិការនេះ កងកម្លាំងបានរឹបអូសយកគ្រាប់ រ៉ូកែត គ្រឿងផ្ទុះClaymore ដ៏មានអានុភាពប្រភេទផ្សេងៗគ្នាចំនួនគ្រាប់ ដែលខ្លះមានប្រព័ន្ធធ្វើឲ្យដំណើរការឥតខ្សែ គ្រាប់បែក កាំភ្លើងត្បាល់ កាំភ្លើងវែង និងអាវុធផ្សេងៗទៀត។
សេចក្តីថ្លែងការណ៍ដដែល បានអះអាងថា ផ្នែកប្រតិបត្តិការពិសេសនៃអង្គភាពចារកម្មរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងអង្គភាពប្រតិបត្តិការពិសេសនៃកងកម្លាំង Quds របស់ IRGC នៅក្នុងប្រទេស ស៊ីរី គឺជាអ្នកទទួលខុសត្រូវចំពោះការរត់ពន្ធអាវុធទាំងនេះ។
អ៊ីរ៉ង់មិនទាន់បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ នៅឡើយទេ។