បេសកកម្មល្បាតដែនអាកាសនៅតំបន់សមុទ្របាល់ទិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានបញ្ចប់ការដាក់ពង្រាយការល្បាតរបស់ខ្លួននៅក្នុងប្រទេសឡាតវី កាលពីថ្ងៃពុធ ដោយមានការរៀបចំពិធី នៅឯមូលដ្ឋានកងទ័ពអាកាសក្នុងទីក្រុង Lielvarde ។

ក្នុងអំឡុងពេលបេសកកម្មនៅប្រទេសឡាតវី ដែលមានរយៈពេលពី ខែមីនា ដល់ខែវិច្ឆិកា យន្តហោះប្រយុទ្ធ បានប្រញ៉ាប់ប្រញាល់ហោះចេញពីមូលដ្ឋានយោធាចំនួន៥៤លើ ក្នុងការឆ្លើយតបទៅនឹងការហៅបន្ទាន់។
ពេលនេះ បេសកកម្មនឹងត្រឡប់ទៅមូលដ្ឋាន Amari ដែលត្រូវបានជួសជុលឡើងវិញនៅប្រទេសអេស្តូនី ជាកន្លែងដែលយន្តហោះប្រយុទ្ធ F-35 របស់ប្រទេសហូឡង់ នឹងត្រូវដាក់ពង្រាយបន្តនៅក្នុងខែធ្នូ។

នេះគឺជាការប្តូរវេនលើកដំបូងរបស់បេសកកម្មនៅក្នុងប្រទេសឡាតវី ខណៈមូលដ្ឋាន Amari កំពុងត្រូវបានជួសជុល។ ប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ បានចូលរួមក្នុងបេសកកម្មល្បាតដែនអាកាសតំបន់សមុទ្របាល់ទិក ផ្អែកលើមូលដ្ឋានប្តូរវេន ចាប់តាំងពីខែមីនាឆ្នាំ២០២៤ នៅពេលដែលរដ្ឋតំបន់សមុទ្របាល់ទិក បានចូលរួមក្នុងសម្ព័ន្ធនេះ។