រដ្ឋមន្រ្តីការពារជាតិ សម្តែងមោទនភាពចំពោះក្រុមការងារទប់ស្កាត់ និងការពារ​នៃការរីកសាយភាយអាវុធគីមី​នៅកម្ពុជា

2024/11/28 10:29:58 pm        461

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពជា បាន​សម្តែង​មោទនភាព និងថ្លែងអំណរគុណចំពោះក្រុមការងារនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ដែល​បាន​ខិតខំ​ទប់ស្កាត់ និងការពារបានប្រកបដោយប្រសិទ្ធភាពចំពោះការរីកសាយភាយអាវុធគីមី អាវុធ​ជីវ​សាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរនៅកម្ពុជានាពេលកន្លងមកនោះ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិ អាវុធគីមី ស្តីពីការប្រកាសសមាសភាព នៃអាជ្ញាធរ​ជាតិ​ទប់​ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយ​កិច្ច​ប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ឯកឧត្តមសូមថ្លែងអំណរគុណ និង​សូម​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការកន្លងមកពីសំណាក់ សមាជិក-សមាជិកាអាជ្ញាធរជាតិអាវុធគីមី ក្នុងការ​ជួយ​សម្រប​សម្រួល​បង្ក​លក្ខណៈ​ងាយ​ស្រួល​លើ​កិច្ចកា​រងារជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានធ្វើឱ្យអាជ្ញាធរ​ជាតិ​អាវុ​ធ​គីមី​លេច​ចេញជារូបរាង និងបន្តលូតលាស់ និងបានបម្រើការងារយ៉ាងសកម្ម និងមាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការពារ​ការរីកសាយភាយអាវុធគីមី អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ ក្នុង​ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា​៥៤ ចែងថា ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ (អាវុធជីវសាស្រ្ត) ត្រូវហាមឃាត់ដាច់ខាត ។ បន្ថែម​លើស​នេះ​កម្ពុជា​បាន​អនុម័ត​ច្បាប់​ជា​ច្រើន​ដូច​ខាង​ក្រោម ដើម្បីទប់ស្កាត់អាវុធមហាប្រល័យ ដែលរួមមានដូចជា អាវុធគីមី អាវុធជីវសាស្រ្ត អាវុធ​វិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយ​ដឹកជញ្ជូន​អាវុធ​ដែល​បាន​រៀបរាប់ខាងលើនេះ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងផងដែរថា ក្នុងគោលបំណង​រួម​ចំណែក​ជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការរីសាយភាយនៃអាវុធមហាប្រល័យ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាពបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត អាជ្ញាធរ​ជាតិ​ទប់​ស្កាត់​អាវុធគីមី ជីវសាស្រ្តវិទ្យុសកម្ម និងនុយក្លេអ៊ែរ ហៅកាត់ថា “អាជ្ញាធរជាតិអាវុធគីមី” ឬ “អ.ជ.អ.គ” កាលពីឆ្នាំ២០០៦ ដើម្បីធ្វើជាចំណុចប្រសព្វរបស់ជាតិ ក្នុង​ការ​ទាក់​ទង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាមួយស្ថាប័នជាតិ អង្គការជាតិ-អន្តរជាតិ រដ្ឋភាគីដទៃទៀត និងដើម្បី​គ្រប់​គ្រង​ទប់​ស្កាត់​ការ​រីកសាយភាយអាវុធមហាប្រល័យនេះ។

អាជ្ញាធរជាតិ​អាវុធគីមី ឬអ.ជ.អ.គ គឺជាស្ថាប័នជាតិដែលធ្វើ​ជា​តំណាង​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​តែ​មួយ​គត់​ ក្នុងការដោះស្រាយនូវរាល់សកម្មភាពនានាក្នុងការទប់ស្កាត់ការរីកសាយអាវុធគីមី អាវុធ​ជីវ​សាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ។ អាជ្ញាធរជាតិ​អាវុធ​គីមី​បាន​ដើរ​តួយ៉ាង​សំខា​ន់​ក្នុង​ការ​អនុវត្ត​ច្បាប់ជាតិ និងអន្តរជាតិ រៀបចំគោលនយោបាយ និងផែនការសកម្មភាព ផ្សព្វផ្សាយ ធានា​ការអនុវត្ត តាមដាន ត្រួតពិនិត្យ និងការគ្រប់គ្រងទាក់ទងនឹងការហាមឃាត់ និង​ទប់​ស្កាត់​អាវុធ​មហា​ប្រល័យ (WMDs) និងបច្ចេកវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយដឹកជញ្ជូន និង​សារធាតុ ឬសម្ភារៈសម្រាប់ផលិតអាវុធទាំងនេះ។

ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍ ទៀ សីហា បាន គាំទ្រ​យ៉ាងពេញទំហឹង និងដឹកនាំការអនុវត្តកិច្ចការងារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះ​រា​ជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ទាក់ទងនឹងកិច្ចការងារអាវុធគីមីនេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm