លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩( គ.វ.ក-១៩) បានអញ្ជើញបានប្រគល់រថយន្តដឹកវ៉ាក់សាំង ចំនួន៥២គ្រឿង ជាអំណោយសប្បុរសជនតាមរយៈសម្តេចតេជោ ហ៊ុន សែន ជូនដល់មន្ទីរសុខាភិបាលរាជធានី_ខេត្ត ទាំង២៥។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្ដាលក្រសួងសុខាភិបាល។
សូមជម្រាបជូនថា រហូតមកដល់ពេលនេះ រថយន្តដឹកវ៉ាក់សាំងដែលបានប្រគល់ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ មានចំនួន ១០០គ្រឿងហើយ។





