លោក Medvedev៖ រុស្ស៊ីនឹងទប់ស្កាត់រាល់ការវាយប្រហារដោយមីស៊ីល លើទឹកដីរបស់ខ្លួន

2024/11/28 11:25:02 pm        75

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Arabiya TV ថា រាល់ការវាយប្រហារដោយមីស៊ីលដែលធ្វើឡើងលើទឹកដីរុស្ស៊ី គឺមិនអាចទទួលយកបាន ហើយនឹងត្រូវរារាំងជាដាច់ខាត។

លោកបាននិយាយថា៖«វាពិតជាច្បាស់ណាស់ថា ការវាយប្រហារមិនអាចទទួលយកបានទេ ហើយ ការ   វាយប្រហារណាមួយ នឹងត្រូវបានរារាំង»។

មន្ត្រីរូបនេះ បានលើកឡើងថា៖«តាមពិតទៅ នេះជាអ្វីដែលប្រធានាធិបតីនៃប្រទេសរបស់យើង បាននិយាយកាលពីថ្ងៃពុធថា នៅក្នុងការវាយប្រហារដែលបានធ្វើឡើងជាមួយនឹងមីស៊ីល ATACMS របស់អាមេរិក នៅលើតំបន់ Bryansk មីស៊ីលទាំងនេះ ត្រូវបានវាយប្រហារ ហើយមិនបានទៅដល់គោលដៅរបស់ពួកវាទេ។ ប៉ុន្តែអ្វីដែលកំពុងកើតឡើងបច្ចុប្បន្ននេះ បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់។ 

លោក បាននិយាយទៀតថា នេះ គឺជាមូលហេតុដែលរុស្ស៊ីបានប្រើមីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យម ល្បឿនលឿនជាងសំឡេង Oreshnik ថ្មីបំផុតរបស់ខ្លួន។

នៅពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា    មីស៊ីលបាលីស្ទីកតាក់ទិច ATACMS ចំនួន ៦ គ្រាប់ របស់អាមេរិក បានវាយប្រហារលើរុស្ស៊ី ខណៈដែលនៅថ្ងៃទី ២១ ខែវិច្ឆិកា មីស៊ីល Storm Shadow របស់អង់គ្លេស បានវាយប្រហារលើទីតាំងយោធា នៅតំបន់ Bryansk និងតំបន់ Kursk ។ ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានវាយបកទៅលើការវាយប្រហារទាំងនោះ ហើយសត្រូវនេះ មិនបានសម្រេចគោលដៅរបស់ខ្លួនឡើយ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm