នាវារបស់ EU ឡោមព័ទ្ធនាវាចិនដែលបោះយុថ្កាចត បន្ទាប់ពីដាច់ខ្សែកាបក្រោមសមុទ្របាល់ទិក

2024/11/28 11:30:33 pm        166

អស់រយៈពេលជាងមួយសប្តាហ៍ហើយ នាវាពាណិជ្ជកម្មរបស់ចិន ទំនងជាត្រូវបានបង្ខំឲ្យបោះយុថ្កាចត នៅសមុទ្របាល់ទិក ដែលត្រូវបានឡោមព័ទ្ធ និងត្រួតពិនិត្យដោយនាវាកងទ័ពជើងទឹក និងឆ្មាំល្បាតឆ្នេរមកពីបណ្តាប្រទេសអឺរ៉ុប ខណៈដែលអាជ្ញាធរប្រឹងប្រែងស្រាយអាថ៌កំបាំងដែនសមុទ្រ។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីខ្សែកាបអុបទិកបង្កប់ក្រោមបាតសមុទ្រចំនួន ២ខ្សែ ត្រូវបានកាត់ផ្តាច់ ហើយអ្នកស៊ើបអង្កេតមកពីក្រុមកងកម្លាំងពិសេស ដែលរួមមានហ្វាំងឡង់ ស៊ុយអែត និងលីទុយអានី កំពុងព្យាយាមកំណត់ថា តើនាវិករបស់នាវានេះ មានចេតនាធ្វើឲ្យដាច់ខ្សែកាប ដោយអូសយុថ្ការបស់នាវាកាត់តាមបាតសមុទ្រដែរ ឬយ៉ាងណា។

កាលថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នគរបាលស៊ុយអែត បានប្រកាសថា ការសាកសួរ ចំពោះករណីនេះ បានឈានដល់សេចក្ដីសន្និដ្ឋានហើយ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តប្រព្រឹត្តទៅ។ ស៊ុយអែតមិនបានចេញផ្សាយការរកឃើញដំបូងណាមួយឡើយ។ មន្ត្រីចារកម្មអាមេរិកបានវាយតម្លៃថា ខ្សែកាបនេះមិនត្រូវបានផ្ដាច់ដោយចេតនានោះទេ ទោះបីជាអាជ្ញាធរនៅអឺរ៉ុប និយាយថា ពួកគេមិនអាចច្រានចោលអំពើវិឆ្ឆេទកម្មបានឡើយ។ ចំណែកប្រទេសដាណឺម៉ាក បានឲ្យដឹងថា ខ្លួនកំពុងបន្ត «ការសន្ទនា» ជាមួយប្រទេសនានា ក្នុងនោះរួមទាំងចិនផងដែរ។

គួរបញ្ជាក់ថា ករណីជុំវិញនាវាពាណិជ្ជកម្ម នៅសមុទ្របាល់ទិក គឺមានលក្ខណៈខុសគ្នាខ្លះ។ នាវានោះដែលជានាវាដឹកទំនិញដ៏ធំឈ្មោះ Yi Peng 3 ធ្វើដំណើរក្រោមទង់ជាតិរបស់ប្រទេសចិន។ បើយោងតាម Marine Traffic ដែលជាទីភ្នាក់ងារតាមដាននាវាពាណិជ្ជកម្ម បានឲ្យដឹងថា នាវាដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ningbo Yipeng Shipping Co. Ltd. បានចេញដំណើរពីកំពង់ផែរុស្ស៊ី Ust-Luga ក្នុងសមុទ្របាល់ទិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm