រដ្ឋមន្ត្រីក្រសួងការពារជាតិ រ៉ូប៊េន ប្រេខេលមែន (Ruben Brekelmans) បានសរសេរនៅលើគេហទំព័រ X របស់លោកថា ប្រទេសហូឡង់ បានសម្រេចចិត្តចូលរួមគំនិតផ្តួចផ្តើមរបស់បារាំង ដើម្បីផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ។
លោកបាននិយាយថា៖ «ប្រទេសអឺរ៉ុបជាច្រើន ត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ។ មន្ត្រីការពារជាតិជាន់ខ្ពស់រូបនេះ បានបន្តថា៖«នោះហើយជាមូលហេតុ ដែលខ្ញុំបានប្រកាស នៅទីក្រុងប៉ារីសថា ប្រទេសហូឡង់ចង់ចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់បារាំង ដើម្បីបង្កើតមីស៊ីលប្រភេទនេះ»។
ក្រោមគំនិតផ្តួចផ្តើមផលិតមីស៊ីលរយៈចម្ងាយឆ្ងាយរបស់បារាំង ELSA (European Long-Range Strike Approach) បណ្តាប្រទេសនៅអឺរ៉ុប ចង់ផលិតតម្រង់គោលដៅបាញ់ចេញពីលើដី ដែលមានរយៈចម្ងាយពី ១.០០០ ទៅ ២.000គីឡូម៉ែត្រ។ ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងស៊ុយអែត ក៏កំពុងចូលរួមក្នុងគម្រោងនេះដែរ។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលច្រើនឆ្នាំ ដើម្បីបញ្ចប់។ ការចំណាយមិនទាន់ត្រូវបានគេបង្ហាញ នៅឡើយទេ។

