ជនជាតិអាមេរិក ៣នាក់ រួមទាំងអ្នកផ្តល់ព័ត៌មានឲ្យ FBI មានសេរីភាព ក្នុងលក្ខខណ្ឌដោះដូរអ្នកទោសជាមួយចិន

2024/11/28 04:45:11 pm        46

រដ្ឋបាលលោក Joe Biden កាលពីថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) បានឲ្យដឹងថា ជនជាតិអាមេរិក ៣នាក់ ដែលត្រូវបានឃុំខ្លួននៅប្រទេសចិន ត្រូវបានដោះលែងហើយ តាមរយៈលក្ខខណ្ឌដោះដូរអ្នកទោសជាមួយទីក្រុងប៉េកាំង។ ហើយបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់ថា ម្នាក់ក្នុងចំណោមបុរសទាំងនោះ គឺជាអ្នកផ្តល់ព័ត៌មានឲ្យ FBI (ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ)។

លោក John Leung លោក Kai Li និងលោក Mark Swidan បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់ពីមាននូវយុទ្ធសាស្ត្រការទូតអស់រយៈពេលជាច្រើនខែ ដើម្បីឲ្យពួកគេមានសេរីភាព។ លោក Leung និងលោក Li ត្រូវបានឃុំខ្លួនអស់រយៈពេល ៣ឆ្នាំ និង ៨ឆ្នាំ។ ចំណែកលោក Swidan ត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១ទសវត្សរ៍។

លោក Sean Savett អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយថា៖ «ឆាប់ៗនេះ ពួកគេនឹងត្រលប់មកវិញ ហើយត្រូវបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញជាលើកដំបូង ក្រោយបែកគ្នាជាច្រើនឆ្នាំ»។ លោកបានបន្ថែមថា គ្មានជនជាតិអាមេរិកផ្សេងទៀតត្រូវបាន «ឃុំខ្លួនដោយមិនត្រឹមត្រូវ» នៅក្នុងប្រទេសចិនទេ។

ហើយបើយោងតាមមន្ត្រីអាមេរិក ២រូប បានឲ្យដឹងថា ជាថ្នូរវិញ សហរដ្ឋអាមេរិកបានដោះលែងលោក Xu Yanjun ជាមន្ត្រីចារកម្មចិនដែលជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ក្នុងឆ្នាំ២០១៨ និងបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ដោយសារមានប្រតិបត្តិការយ៉ាងខ្លាំងក្លាពី FBI៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am