ក្រសួងការបរទេស៖ អ៊ីរ៉ង់ត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយអ៊ីស្រាអែល ប្រសិនបើមានការគំរាមកំហែង

2024/11/29 12:27:24 am        67

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី (Abbas Araghchi) បានប្រកាសនៅឯវេទិកាសម្ព័ន្ធអរិយធម៌របស់អង្គការសហប្រជាជាតិ នៅទីក្រុង Cascais ប្រទេសព័រទុយហ្គាល់ថា អ៊ីរ៉ង់មិនស្វែងរកការប្រឈមមុខដោយផ្ទាល់ ជាមួយអ៊ីស្រាអែលទេ ប៉ុន្តែខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយពីរដ្ឋជ្វីហ្វ ដែលអាចកើនឡើងដល់សង្រ្គាមពេញបន្ទុក។ 

លោក អាបាស អារ៉ាជី បានប្រាប់សារព័ត៌មានព័រទុយហ្គាល់ Diario de Noticiasថា៖«យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម ទោះបីជាសង្គ្រាមទ្រង់ទ្រាយធំមួយក៏ដោយ ប៉ុន្តែយើងមិនមានបំណងធ្វើសង្គ្រាមទេ។«ប្រសិនបើអ៊ីស្រាអែលជ្រើសរើសផ្លូវនៃសង្រ្គាម យើងបានត្រៀមខ្លួនយ៉ាងពេញលេញ»។

លោក អារ៉ាជី បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា គឺជាការទទួលខុសត្រូវចម្បងរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា៖«កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើឃោរឃៅរបស់អ៊ីស្រា   អែ  ល នៅក្នុងតំបន់ រួមទាំងការសម្លាប់រង្គាល នៅក្នុងប្រទេសលីបង់ និងកន្លែងផ្សេងទៀត គួរតែត្រូវបានស្វាគមន៍» ដោយបន្ថែមថា លោកជឿថា «អ៊ីស្រាអែលកំពុងព្យាយាមទាញតំបន់ទាំងមូល ឲ្យចូលទៅក្នុង សង្រ្គាមពេញទំហឹង។

អ្នកការទូតរូបនេះ ក៏បាន «ច្រានចោលការអះអាងដែលថា ចលនាហេសបូឡាស៊ីអ៊ីត ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ត្រូវបានចុះខ្សោយ បន្ទាប់ពីមានការប្រយុទ្ធគ្នាពីរខែ នៅភាគខាងត្បូងប្រទេសលីបង់។ លោកបាននិយាយថា៖«ប្រសិនបើវាត្រូវបានចុះខ្សោយ ខ្ញុំមិនគិតថា អ៊ីស្រាអែលនឹងយល់ព្រមលើបទឈប់បាញ់នោះទេ។ វាច្បាស់ណាស់ថា ក្រុមហេសបូឡា អាចប្រមូលផ្តុំនិងទប់ទល់នៅភាគខាងត្បូងលីបង់ នៅពេលការប្រឈមមុខនឹងកងកម្លាំងអ៊ីស្រាអែល»។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm