លោក Jacek Siewiera ប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ បាននិយាយតាមវិទ្យុ Radio Zet ថា រុស្ស៊ីបច្ចុប្បន្ន កំពុងឈ្នះជម្លោះប្រដាប់អាវុធ នៅអ៊ុយក្រែន។
មន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា៖ជាការពិត ភាគីរុស្ស៊ីមានទាំងគំនិតផ្តួចផ្តើម និងគុណសម្បត្តិ [នៅលើសមរភូមិ]។ ប្រសិនបើយើងវាស់វែងសង្រ្គាមតែលើផ្ទៃដីដែលបានកាន់កាប់នោះ រុស្ស៊ីប្រាកដជាឈ្នះសង្គ្រាមនេះ"។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រតិបត្តិការវាយលុកដោយជោគជ័យរបស់រុស្ស៊ី បានក្លាយជាផ្នែកមួយនៃការពិតថ្មីនៃជម្លោះអ៊ុយក្រែន ទោះបីជាលោកខាងលិច បដិសេធមិនទទួលស្គាល់រឿងនេះ និងបន្តអនុវត្តគោលនយោបាយខុសឆ្គងហួសសម័យរបស់ខ្លួនក៏ដោយ។

