ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានចេញសេចក្តីប្រកាសតាមរដ្ឋធម្មនុញ្ញមួយ ដោយគូសបញ្ជាក់អំពីការផ្លាស់ ប្តូរអំណាច នឹងកើតឡើង ប្រសិនបើលោក លាលែងពីតំណែង ស្លាប់ ឬ ក្លាយជាអសមត្ថភាពស្រប ច្បាប់នោះ។
សេចក្តីប្រកាសដែលត្រូវបានចេញផ្សាយដោយ WAFA បានបញ្ជាក់ថា៖«ប្រសិនបើតំណែងរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) នៅទំនេរ» ភារកិច្ចរបស់លោក គួរតែត្រូវបានបន្តជាបណ្តោះអាសន្នដោយប្រធានសភារបស់អាជ្ញាធរនេះ គឺក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន។ បច្ចុប្បន្ន លោក Rawhi Fattouh ជាអ្នកកាន់តំណែងនេះ។
អនុលោមតាមឯកសារនេះ ប្រធានសភា នឹងបំពេញតួនាទីជាប្រធានអាជ្ញាធរ ក្នុងរយៈពេលមិនលើសពី ៩០ ថ្ងៃ។ ក្នុងអំឡុងពេលនេះ ការបោះឆ្នោតជ្រើសរើសប្រធានថ្មី នឹងត្រូវធ្វើឡើង។ រយៈពេលនេះ អាចបន្តបានរយៈពេល ៩០ថ្ងៃទៀត «ប្រសិនបើការបោះឆ្នោត មិនអាចធ្វើឡើង ក្នុងអំឡុងពេលនោះ ដោយសារមានករណីប្រធានស័ក្តិកើតឡើង ប៉ុន្តែការពន្យារពេលបែបនេះ គឺអាចធ្វើទៅបានតែម្តងប៉ុណ្ណោះ។

