ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំ Nuseirat នៅក្នុងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាច្រើននាក់

2024/11/29 02:16:05 am        102

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍នេះ ពេលដែលការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំជំរំ Nuseirat ស្ថិតក្នុងតំបន់ហ្កាហ្សា ។

អ្នករងគ្រោះថ្នាក់ ត្រូវបានមើលឃើញប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគ្រួសារនាំគ្នាកាន់ទុក្ខការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ពេលដែលពួកគេទ្រហោយំ បោកខ្លួនលើសាកសពមនុស្សនៅតាមផ្លូវ ។

ក្រុមគ្រូពេទ្យនិយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១៧នាក់នៅទូទាំងតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ ពេលដែលកងកម្លាំងអ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកលើតំបន់ភាគកណ្តាល និងរុលរថក្រោះចូលកាន់តែជ្រៅទៅតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូនដែនដីបិទច្រកមួយនេះ ។

ការវាយប្រហារកើនឡើងនេះដែរ បានកើតមានឡើង រយៈពេល ១ថ្ងៃក្រោយអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ចាប់ផ្តើមអនុវត្តបទឈប់បាញ់នៅលីបង់ បញ្ចប់ជម្លោះរយៈពេលជាង ១ឆ្នាំរបស់ពួកគេ ហើយនិងធ្វើឲ្យកើតមានក្តីសង្ឃឹមក្នុងចំណោមជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាថា កិច្ចព្រមព្រៀងស្រដៀងគ្នា នឹងកើតមានជាមួយក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ។

នៅជំរំ Nuseirat ដែលស្ថិតក្នុងចំណោមជំរំជនភៀសខ្លួនជាប្រវត្តិសាស្រ្តចំនួន ៨នៅតំបន់ហ្កាហ្សា យន្តហោះអ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសជាច្រើនលើក ដោយបំផ្លិចបំផ្លាញអគារកម្ពស់ច្រើនជាន់ និងបំផ្លាញផ្លូវនៅក្រៅវិហារ ។ 

ក្រុមមន្រ្តីសុខភាព និយាយថា មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនេះ ។

គ្រូពេទ្យនិយាយថា មនុស្ស ២នាក់ ស្រ្តីម្នាក់ និងកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះ លើតំបន់ភាគលិចជំរំ Nuseirat ខណៈដែលការវាយប្រហារតាមច្រកអាកាស សម្លាប់មនុស្ស ៥នាក់នៅក្នុងផ្ទះក្បែរនោះ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm