ចិនជំរុញឲ្យសហរដ្ឋអាមេរិកមិនត្រូវបញ្ជូនសញ្ញាខុសលើឯករាជ្យកោះតៃវ៉ាន់ ខណៈមន្រ្តីយោធាជាន់ខ្ពស់ស្ថិតក្រោមការស៊ើបអង្កេត

2024/11/29 02:21:41 am        93

ក្រសួងការពារជាតិចិន បានសន្យាជំនះរាល់ការប៉ុនប៉ងទាំងអស់ចំពោះទង្វើអបគមន៍ ហើយនិងជំរុញឲ្យសហរដ្ឋអាមេរិក មិនត្រូវបញ្ជូនសារខុសនោះទេលើឯករាជ្យរបស់កោះតៃវ៉ាន់ មុនដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te ទៅកាន់រដ្ឋ Hawaiiរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ប៉ាស៊ីហ្វិក ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីម្នាក់ក្នុងចំណោមមន្រ្តីយោធាជាន់ខ្ពស់បំផុតរបស់ចិន ត្រូវបានព្យួរការងារ ហើយនិងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការបំពានបទវិន័យធ្ងន់ធ្ងរ ក្រោយសេចក្តីរាយការណ៍ពីការស៊ើបអង្កេតពុករលួយរបស់រដ្ឋមន្រ្តីការពារជាតិ កាលពីដើមសប្តាហ៍នេះ ។

មន្រ្តីព្យួរការងារ គឺលោកឧត្តមនាវី Miao Hua បម្រើការងារក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping នៅគណកម្មការយោធាកណ្តាល ដែលជាអង្គភាពយោធាកម្រិតខ្ពស់បំផុតរបស់ចិន ។ ក្រសួងការពារជាតិចិន ពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។

ជាការឆ្លើយតបនឹងសេចក្តីរាយការណ៍ក្នុងសប្តាហ៍នេះថា រដ្ឋមន្រ្តីក្រសួងការពារចិនលោក Dong Jun ត្រូវបានស៊ើបអង្កេតដែលជាផ្នែកមួយនៃការស៊ើបអង្កេតប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ដោយយោងតាមការអះអាងរបស់មន្រ្តីបច្ចុប្បន្ន និងអតីតសហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian និយាយថា ទាំងនេះ គឺជាការប្រឌិតរឿងសុទ្ធសាធ ។

ជាការឆ្លើយតបនឹងសំនួររបស់សារព័ត៌មានពីរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំង ២ ពុំជួបគ្នានៅប្រទេសឡាវកាលពីដើមខែនេះ លោក Wu បានឆ្លើយថា ចិនមានគោលការណ៍របស់ខ្លួន សម្រាប់ការបង្កើតទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm