ធុរកិច្ចបង្កើតថ្មីជាច្រើន បានកំពុងចូលរួមចំណែកបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូល

2024/11/29 03:04:26 am        116

ភ្នំពេញ ៖ ធុរកិច្ចដែលជាប់ជ័យលាភីពីការប្រកួតជែងភាពជាសហគ្រិនឆ្នាំ ២០២៤ ពិតជាធុរកិច្ចបង្កើតថ្មីប្រកបដោយសក្តានុពល នឹងអាចក្លាយ ទៅជាសហគ្រិនឆ្នើម តាមរយៈការច្នៃប្រឌិតចេញជាផលិតផលផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ការបង្កើតការងារ និងការចូល រួមអភិឌ្ឍន៍ក្នុងសេដ្ឋកិច្ចជាតិ។

​ជុំវិញធុរកិច្ចបណ្តុះថ្មី ឬហៅថា (Startup), នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោមនេះ កម្ពុជាបានបណ្តុះគំនិតយុវជន និងអ្នក ដែលមានបំណងចង់បង្កើតអាជីវកម្ម តាមរយៈការច្នៃប្រឌិត ការបង្កើតចេញជាផលិតផល និងគំរូអាជីវកម្មផ្សេងៗ ជាពិសេសការយក បច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម ស្របតាមនវានុវត្តន៍ បច្ចុប្បន្នបានកំពុងជំរុញធុរកិច្ចទាំងនោះ បង្កើតចេញជា ផលិតចេញជាផលិតផល និងអាជីវកម្មកាន់តែសំបូរបែប ដើម្បីរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិយើង។

ជាក់ស្តែងក្រុមធុរកិច្ចរបស់ខេមអេដ បានជំរុញការប្រកួតភាពជាសហគ្រិនភាពជាលើកទី៣, ការប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសិស្ស-និស្សិតសរុប ៤២ ក្រុម ក្នុងនោះក្រុមធុរកិច្ចបានជ្រើសរើសយកនូវគំនិតអាជីវកម្ម គ្រប់ដណ្តប់ទៅលើ វិស័យផ្សេងៗគ្នាជាច្រើនដូចជា៖ វិស័យកសិកម្ម និងផលិតកម្ម, វិស័យសេវាកម្ម និងការប្រឹក្សាយោបល់វិស័យសិល្ប: និងការកែច្នៃ វិស័យម្ហូបអាហារ និងវិស័យផ្សេងៗទៀត ហើយក្នុងនោះគណៈកម្មការបានជ្រើសរើសជំរុះរហូតដល់ជុំចុងក្រោយ គឺបានចម្រាញ់នៅសល់ចំនួន ១០ ក្រុម។ 

ជុំវិញការប្រកួតប្រជែងនេះ ក្រុមដែលជាជ័យលាភីរួមមាន៖ ក្រុម CCH ទទួលបានចំណាត់ថ្នាក់លេខ ១, ក្រុម OMPOVISION ទទួលបាទចំណាត់ថ្នាក់លេខ ២ និងក្រុម Grounded ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងនោះក្រុមដែលជាប់ជ័យលាភីនីមួយៗ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា ជុំវិញការបណ្តុះបណ្តាលធុរកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាសេនាធិការ និងវិស័យឯកជន បានកំពុងចូលរួមក្នុងការបណ្តុះធុរកិច្ចនេះជាបន្តបន្ទាប់ ដោយក្នុងមួយឆ្នាំៗបានគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាម្ចាស់ អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនផ្សេងៗ លើការចូលរួមផ្តល់នូវសេវា និងផលិតផលថ្មីៗដែលមានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ និងការផ្តល់ការងារផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm