រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលចង់ឲ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម ICC

2024/11/29 03:16:23 am        128


រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) នេះ បាននិយាយថា លោកជឿជាក់ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការចេញដីកាចាប់ខ្លួន ចំពោះនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក។

អ៊ីស្រាអែលបានឲ្យដឹងថា ខ្លួននឹងប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់ ICC ដែលធ្វើឡើងប្រឆាំងនឹងលោក Netanyahu និងលោក Yoav Gallant ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងជម្លោះ នៅតំបន់ហ្កាហ្សា។ ប៉ុន្តែក្នុងដំណើរទស្សនកិច្ច នៅសាធារណរដ្ឋឆែក លោក Saar បាននិយាយថា ប្រទេសផ្សេងទៀតក៏ស្រងាកចិត្តនឹងការសម្រេចនេះ ក្នុងរួមទាំងសហរដ្ឋអាមេរិកផងដែរ។

នៅឯសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសឆែក លោក Jan Lipavsky លោក Saar បានប្រាប់ថា៖ «ខ្ញុំជឿថា នៅទីក្រុងវ៉ាស៊ីនតោន ច្បាប់នឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រឆាំងនឹង ICC ហើយអ្នកដែលសហការជាមួយស្ថាប័ននេះ»។

លោក Saar បានបន្តថា អ៊ីស្រាអែលនឹងបញ្ចប់សង្គ្រាមរយៈពេល ១៤ខែ នៅតំបន់ហ្កាហ្សា នៅពេលដែលអាច «សម្រេចបាននូវគោលបំណងរបស់ខ្លួន» នោះគឺការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស និងការធានាឲ្យបានថា ក្រុមអ៊ិស្លាមមួយនេះលែងគ្រប់គ្រងដែនដីប៉ាឡេស្ទីនតទៅទៀត។

ជាចុងក្រោយ លោក Saar បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនមានបំណងគ្រប់គ្រងជីវិតជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សានោះទេ ដោយបន្ថែមថា សន្តិភាព គឺជាអ្វី «ដែលត្រូវតែកើតឡើងដោយចៀសមិនរួច» ប៉ុន្តែមិនអាចផ្អែកលើ «ការបំភ័ន្ត» បានឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm