ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas បានតែងតាំងអ្នកបន្តវេនបណ្តោះអាសន្នដែលនឹងស្នងតំណែងពីលោក បើសិនជារូបលោកស្លាប់ ឬចាកចេញពីតំណែង ដោយលោកបានលើកឡើងពីក្តីកង្វល់ថានឹងគ្មានអ្នកគ្រប់គ្រងអំណាច បន្ទាប់ពីការចាកចេញទៅរបស់លោក ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបញ្ចេញកាលពីយប់ថ្ងៃពុធ លោក Abbas និយាយថា ប្រធានក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន គួរធ្វើជាប្រធានអាជ្ញាធរបណ្តោះអាសន្នសម្រាប់រយៈពេលជាង ៩០ថ្ងៃ អំឡុងពេលដែលការបោះឆ្នោតការបោះឆ្នោតជ្រើសរើសប្រធានអាជ្ញាធររៀបចំឡើង ។
ប្រធានបច្ចុប្បន្នរបស់អង្គសម្រេចចិត្តដ៏កំពូលរបស់ប៉ាឡេស្ទីនមួយនេះ គឺលោក Rawhi Fattouh វ័យ ៧៥ឆ្នាំ ដែលធ្លាប់ធ្វើជាមេដឹកនាំបណ្តោះអាសន្នផងដែរ បន្ទាប់ពីការទទួលមរណភាពរបស់លោក Yasser Arafat កាលពីឆ្នាំ ២០០៤ ។
លោក Abbas វ័យ ៨៩ឆ្នាំ បានក្លាយជាប្រធានអាជ្ញាធរប៉ាឡេស្ទីន ចាប់តាំងពីឆ្នាំ ២០០៥រហូតមក ហើយលោកតែងតែមានបញ្ហាសុខភាពញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ខំឲ្យមានការព្យាករណ៍លើអ្នកដែលអាចជំនួសរូបលោក ពេលដែលទីបញ្ចប់លោកលាលែងពីតំណែង ។
លោកគ្មានអនុប្រធាននោះទេ ហើយប្រភពព័ត៌មានមួយ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីដើមខែនេះថា អារ៉ាប៊ីសាអូឌីត បានបង្ខំរូបលោកឲ្យតែងតាំងអនុប្រធានម្នាក់ ៕