ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធ​សមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ

2024/11/29 10:00:00 am        247

បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជានាពេល កន្លងមក យ៉ាងច្រើនលើសលប់។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី រម្លឹកកាលពីសប្ដាហ៍មុន កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗ ជាច្រើន ក្នុងនោះមានថ្នាក់ដឹកនាំប្រទេស និងគណបក្សនយោបាយមកពីប្រទេសជាច្រើននៅទូទាំងតំបន់ និងពិភពលោកបានអញ្ជើញមកចូលរួម ប៉ុន្ដែអ្វីដែលគួឱ្យគត់សម្គាល់នោះ គឺកិច្ចប្រជុំទាំងអស់បានលើកឡើងពីគុណតម្លៃនៃសន្ដិភាព។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលនានាដែលបានកើត ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរកយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ នេះ បន្ទាប់ពីមានជម្លោះយ៉ាង​រ៉ាំរ៉ៃ​ក្រោយមានការញុះញង់​ពី​ខ្មោចគណបក្សប្រឆាំងនោះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះពីរជាន់គឺទី១ កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២ គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី ។

-សម្ដេចធិបតី៖ តម្លៃសន្តិភាពយើងមើលមិនឃើញនោះទេ ប៉ុន្តែនៅពេលដែលវាបាត់បង់នោះ បានយើងដឹងថា សន្តិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចធិបតី បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿ​តាមញុះញង់របស់ពួកក្រុមជ្រុលនិយមមួយចំនួន ចូលរួមទប់ស្កាត់កុំឲ្យមានសង្គ្រាមកើតឡើង នៅក្នុងប្រទេសរបស់យើង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ពេលកម្ពុជាដឹកនាំកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំប្រទេស និងមេដឹកនាំគណបក្ស គឺបានលើកឡើងពីតម្លៃនៃន្ដិភាព ប៉ុន្ដែយើងមើលឃើញតម្លៃនៃសន្ដិភាពកាន់តែខ្លាំង គឺនៅពេលដែលបាត់បង់សន្ដិភាព។ ឧទាហរណ៍ដូចជា សង្គ្រាមនៅ ប្រទេសរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និងបាឡេស្ទីនជាដើម ដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះ ហេរដ្ឋារចនាសម្ព័ន្ធដែលខិតខំកសាងត្រូវបានបំផ្លិចបំផ្លាញ នោះយើងនឹងយល់ពីតម្លៃនៃសន្ដិភាពកាន់តែខ្លាំង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្ថែមកញ្ចប់ថវិកាប្រមាណ១០០ លានដុល្លារ ដើម្បីខិតខំជំរុញការចេញប្លង់ក្បាលដីជូនដល់ប្រជាពលរដ្ឋឱ្យបានរួចរាល់ ខណៈបច្ចុប្បន្ននៅសល់ប្រមាណជាង ១ លានក្បាលដីទៀតដែលត្រូវចេញប្លង់ជូនពលរដ្ឋ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រុមជ្រុលនិយមមួយចំនួនបានបំផុសបំផុលប្រជាពលរដ្ឋឱ្យទៅកាប់រុករានទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបញ្ហានេះ បានបង្កើតជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ បង្កបញ្ហាដីធ្លីដល់រាជរដ្ឋាភិបាល។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ឬអត់មានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋតាមនីតិវិធីច្បាប់ ប៉ុន្ដែមិនអាចផ្ដល់ឱ្យចំពោះអ្នកដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃ ឬដីការពារអភិរក្សរបស់រដ្ឋនោះទេ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋ តាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រោយបញ្ចប់ចលនាថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋកម្ពុជា បានមូលមតិគ្នារួបរួមគ្នាឡើងវិញ ក្នុងនោះពលរដ្ឋដែលចាញ់កលមេដឹកនាំជ្រុលនិយម ជាពិសេសអ្នកដឹកនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស ដូចជាលោក ហៃ វណ្ណា បានដឹងខ្លួនសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

-សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់របស់ក្រុមខ្មោចគណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាលប្តេជ្ញាការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឲ្យខាងតែបាន រួមទាំង បន្តជួយការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ សមិទ្ធផលដែលបានកើតឡើងនៅ ក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ នាពេលនេះ គឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូនបន្តស្តាប់ការញុះញង់ និងអុចអាលរបស់ខ្មោចគណបក្សប្រឆាំងនោះ ប្រហែលមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវានាវដល់ពលរដ្ឋសិក្សាឱ្យបានច្បាស់ទៅលើប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលឈានទៅបង្កើតសង្គ្រាម បាត់បង់សន្ដិភាពគឺដោយសារតែមានការឃោសនាពីក្រុមជ្រុលនិយម។ សម្ដេច អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើង ដុតប្រទេសខ្លួនឯង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផលដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុស​ឱ្យដុតប្រទេសហើយអួតខ្លួនថា ស្នេហាជាតិនោះទេ។ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា មូលនិធិកសាងព្រំដែនដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ឯកភាពផ្ដល់ក្របខណ្ឌដល់លោកគ្រូ អ្នកគ្រូកិច្ចសន្យាចំនួន១១នាក់ ដែលបានខិតខំបង្រៀនសិស្ស សាលាបឋមសិក្សា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am