យោធាចិនបញ្ជូន "កងកម្លាំងល្បាត" ជុំវិញដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង

2024/11/29 10:49:06 am        116

ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) បាននិយាយថា ខ្លួនកំពុងធ្វើការល្បាតតាមអាកាស និងជើងទឹក ជុំវិញដែនទឹកជម្លោះមួយក្នុងសមុទ្រចិនខាងត្បូង ដើម្បី "ការពារយ៉ាងម៉ឺងម៉ាត់" នូវអធិបតេយ្យភាពជាតិរបស់ខ្លួន។

បញ្ជាការភាគខាងត្បូងរបស់យោធាចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការល្បាតត្រៀមប្រយុទ្ធនេះ" គឺដើម្បីពង្រឹង "ភាពប្រុងប្រយ័ត្ននៅក្នុងសមុទ្រ និងលំហអាកាសជុំវិញតំបន់ដែនទឹក ហ័ងយាន តាវ (Huangyan Dao)" ដែលជាឈ្មោះចិន របស់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) នៅសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសចិន បានរៀបចំកងកម្លាំងទ័ពអាកាស និងជើងទឹកឱ្យល្បាតពេញមួយខែវិច្ឆិកា។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានអះអាងសិទ្ធិលើដែនទឹកនៅជុំវិញថ្មប៉ប្រះទឹក Scarborough Shoal ដែលខ្លួនទាមទារពីហ្វីលីពីន ក្នុងឆ្នាំ២០១២។

បណ្ដុំថ្មប៉ប្រះទឹករាងត្រីកោណនេះ ស្ថិតនៅចម្ងាយ ២៤០គីឡូម៉ែត្រ ពីភាគខាងលិចនៃកោះ លូហ្សូន (Luzon) របស់ហ្វីលីពីន និងជិត ៩០០គីឡូម៉ែត្រ ពីទឹកដីដ៏ធំបំផុតរបស់ប្រទេសចិន នៃកោះហៃណាន (Hainan)។ នាវាហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជាញឹកញាប់ក្នុងឆ្នាំមុននៅដែនទឹកជម្លោះនោះ ដែលបណ្តាលឱ្យមានរបួស និងការខូចខាតជាច្រើន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am