លោក ពូទីន មិនជឿថា លោក Trump មានសុវត្ថិភាពទេ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត

2024/11/29 05:53:31 pm        156

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា ជាអ្នកនយោបាយមានបទពិសោធន៍ និងឆ្លាតវៃ ប៉ុន្តែបាននិយាយថា លោកមិនជឿថា លោក Trump មានសុវត្ថិភាពទេ បន្ទាប់ពីមានការប៉ុនប៉ងលើជីវិតរបស់លោក។

លោក Trump បានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតនៅរដ្ឋ Pennsylvania កាលពីខែកក្កដា។ នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយទៀតកាលពីខែកញ្ញា បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាត បន្ទាប់ពីតាមដែលចោទប្រកាន់ថាបានបង្ហាញខ្លួនដោយកាន់កាំភ្លើងនៅទីលានវាយកូនហ្គោលមួយកន្លែងរបស់លោកTrump ក្នុងរដ្ឋ Florida ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីកិច្ចប្រជុំកំពូល លោក ពូទីន បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះរបៀបដែលយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិក បានលាតត្រដាង ដោយលោកបានលើកឡើងពី «វិធីសាស្ត្រគ្មានអរិយធម៌ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងលោក Trump និងរួមទាំងការប៉ុនប៉ងធ្វើឃាតលោក រហូតដល់ច្រើនដង»។

លោក ពូទីន បាននិយាយថា «តាមគំនិតរបស់ខ្ញុំ លោកTrump ពុំមានសុវត្ថិភាពទេ បច្ចុប្បន្ននេះ។ ខ្ញុំគិតថា លោក Trump ឆ្លាតវៃ ហើយខ្ញុំសង្ឃឹមថា លោកមានការប្រុងប្រយ័ត្ន និងយល់ច្រើនពីរឿងនេះ»។ លោក ពូទីន ដែលខ្លួនលោកផ្ទាល់ត្រូវបានការពារយ៉ាងរឹងមាំ បាននិយាយថា លោកកាន់តែតក់ស្លុត នៅពេលក្រុមគ្រួសារ និងកូនៗរបស់លោក Trump ត្រូវបានរិះគន់ដោយគូប្រជែងនយោបាយ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

លោកបានចាត់ទុកឥរិយាបថបែបនេះថាជា «ការបះបោរ» និងបាននិយាយថា នៅក្នុងប្រទេសរុស្ស៊ី សូម្បីតែ «ចោរព្រៃ» ក៏មិនប្រើវិធីសាស្រ្តបែបនេះដែរ។

ដោយនិយាយអំពីអ្វីដែលលោកបានពិពណ៌នាថា ជាការសម្រេចចិត្តរបស់រដ្ឋបាលលោក Biden ក្នុងការបង្កើនសង្រ្គាមនៅអ៊ុយក្រែន អនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារប្រទេសរុស្ស៊ីដោយមីស៊ីលរបស់ប្រទេសលោកខាងលិច លោក Putin បានប៉ាន់ប្រមាណថា វាអាចជានុយដែលអាចជួយលោក Trump ឲ្យលោកផ្តល់អ្វីមួយក៏ថាបាន ឬធ្វើឲ្យជីវិតរបស់លោកTrump កាន់តែលំបាក ជាមួយរុស្ស៊ី ក៏ថាបាន។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm