យោងតាមទូរទស្សន៍ SBS របស់កូរ៉េខាងត្បូង គណៈប្រតិភូអ៊ុយក្រែនពុំបានស្នើសុំឱ្យផ្តល់អាវុធដោយឥតគិតថ្លៃនោះទេ ប៉ុន្តែជាការទិញអាវុធទាំងនោះ។ ទោះជាយ៉ាងណា រដ្ឋាភិបាលកូរ៉េខាងត្បូងបានឆ្លើយតបដោយបង្ហាញការស្ទាក់ស្ទើររបស់ខ្លួន។

ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល ក្រុមអ្នកសារព័ត៌មានរាយការណ៍ថា សំណើនេះពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលពីដីទៅអាកាស Cheongung និងប្រព័ន្ធការពារដែនអាកាសផ្សេងទៀត រួមទាំងប្រព័ន្ធរ៉ាដា និងប្រព័ន្ធប្រឆាំងកាំភ្លើងធំ។ អ៊ុយក្រែនក៏បានស្នើសុំកាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រផងដែរ។

តំណាងក្រុមហ៊ុនការពារជាតិមួយចំនួនបានបញ្ជាក់ថា ខ្លួនបានទទួលសំណើពីអ៊ុយក្រែនក្នុងការទិញគ្រឿងសព្វាវុធ ប៉ុន្តែក្រសួងការពារជាតិបានណែនាំក្រុមហ៊ុននានា ឱ្យបដិសេធការចូលរួមក្នុងការជួញដូរលក្ខណៈបុគ្គល។

រដ្ឋាភិបាលកូរ៉េខាងត្បូងជឿជាក់ថា មានហានិភ័យខ្ពស់ក្នុងការបំពានច្បាប់ពាណិជ្ជកម្មបរទេស ដែលកំណត់ការនាំចេញទៅកាន់តំបន់ជម្លោះ ប្រសិនបើអាវុធត្រូវបានបញ្ជូនទៅអ៊ុយក្រែន។ លើសពីនេះ ដោយសារតម្រូវការខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការនាំចេញ ការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលពីដីទៅអាកាស Cheongung មិនអាចប្រើបានមុនឆ្នាំ ២០៣០ ឡើង។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោកអ៊ូម៉េរូវ (Umerov) បានទៅដល់ទីក្រុងសេអ៊ូល ហើយបានជួបប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ស្របពេលមានសេចក្តីរាយការណ៍ថា ដំណើរទស្សនកិច្ចនេះមានបំណងធានាការគាំទ្រក្នុងទម្រង់ជាអាវុធ៕