
ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទអន្តរាគមន៍នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
ប្រភពដដែលឱ្យដឹងទៀតថា ក្រៅពីការទទួលតំណែងជាប្រធានអាស៊ានបន្តពីព្រុយណេ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធពីថ្ងៃទី២៦ ដល់ទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូផងដែរ។
កិច្ចប្រជុំកំពូលពីថ្ងៃទី២៦ ដល់ទី២៨ ខែតុលាដែលព្រុយណេរៀបចំធ្វើនេះមានដូចជា៖
-កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩
-កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
-កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
-កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៩
-កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
-កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ដ្រាលី លើកទី១
-កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤
-កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
-កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង
-កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ីជាដើម៕ដោយ៖ គង់ ឌិន

