រយៈពេល១៥ខែមកនេះ សម្ដេចធិបតីប្រើយុទ្ធសាស្រ្ដឈ្នះឈ្នះ ដោះវិវាទដីធ្លី ជូនពលរដ្ឋបានរាប់ម៉ឺនហិកតា

2024/11/29 07:49:30 pm        110

ក្នុងឱកាសអញ្ជើញជាអធិបតី អញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ​បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះដែរ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូន​ប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួម​ពី​ប្រជាពលរដ្ឋគ្រប់គ្នា។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានមានប្រសានស៍បញ្ជាក់ថា កន្លងទៅមានក្រុម​ជ្រុលនិយម និងអង្គការក្រៅរដ្ឋភិបាលមួយចំនួនបានយកបញ្ហាវិវាទដីធ្លីនេះ មកដាក់បន្ទុកលើរាជ​រដ្ឋាភិបាល ក្នុងនោះ​ក៏មានក្រុមជ្រុលនិយមដែលជាមេក្លោងជាអ្នកញុះញង់ពលរដ្ឋ​ឱ្យចូលទៅកាប់​រុករានន្ទ្រានដីរដ្ឋដោយខុសច្បាប់ កុំឱ្យជឿលើការដោះស្រាយរបស់រាជរដ្ឋាភិបាល ហើយទៅ​បង្កើត​បញ្ហាដល់រាជរដ្ឋាភិបាល និងកេងចំណេញផ្នែក​សេដ្ឋកិច្ចរបស់ពួកគេ ​ដែលរឿងនេះ​បានកើតឡើង​ដដែលៗ ជាការរៀបចំឡើងដោយក្រុមជ្រុលនិយម។

សម្ដេចធិបតីបញ្ជាក់ថា​ បញ្ហាវិវាទដីធ្លីដែលកើតមានឡើងនាពេលកន្លងទៅនេះ ភាគច្រើនគឺ​កើតឡើង​រវាងពលរដ្ឋ ​និងពលរដ្ឋដែលចូលទៅរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់នេះឯង ក្នុងនោះក៏មានពលរដ្ឋមួយចំនួន​ចាញ់បោក​មេខ្យល់រហូតខាត់បងថវិកាផ្ទាល់ខ្លួនថែមទៀត។

ក្នុងកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចាញ់កលក្រុមជ្រុល​និយម ជាពិសេសមេដឹកនាំជាទណ្ឌិតក្បត់ជាតិនៅក្រៅប្រទេស ​ដែលតែងតែលើកយករឿង​បូរណភាព​ទឹកដី និងរឿងព្រំដែនកម្ពុជា​ មកបង្កើតជាបញ្ហាដើម្បីញុះញង់ពលរដ្ឋ និងដើម្បីកេង​ចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ គឺដុតកំហឹងពលរដ្ឋ ដើម្បីតែផ្ដួលរំលំរាជរដ្ឋាភិបាល​តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួល ករណី វិវាទដីធ្លីចំនួន ១៥,៩៦០ ករណី ​ក្នុងនោះ មានករណីវិវាទ ៤ប្រភេទ គឺ វិវាទលើនិឯកជន, វិវាទលើទីតាំងដីរដ្ឋ និងដីសហគមន៍, បណ្ដឹងជំទាស់លើសេចក្តី​សម្រេចរបស់​ស្ថាប័ន​តុលាការនិងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ ​និងបណ្ដឹង ឬសំណើមាន​ចរិត​នយោបាយ។ ក្នុងករណីវិវាទទាំងនេះក្រសួងបានសម្របសម្រួល ​ដោះស្រាយបញ្ចប់ចំនួន ១៤, ៩១៩ ករណី នៅសេសសល់ ១,០៤១ករណី ដែលកំពុងដោះស្រាយបញ្ចប់៕អត្ថបទ៖វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm