សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដើម្បីបញ្ចប់វិវាទដីធ្លី

2024/11/29 08:23:34 pm        127

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ​កំពុងខិតខំធ្វើយ៉ាងណាពន្លឿនបញ្ចប់ការវាស់វែង​ដីធ្លីចេញ​បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ដើម្បីបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋ ។

សម្ដេចរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា​នៅក្នុងតំបន់​អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្នុងអាណត្តិមុននេះ ​ការងារវាស់វែង និង​ចុះបញ្ជី​ក្បាលដី បាន៧លាន៧សែនក្បាលដី ចែកជូនប្រជាពលរដ្ឋ ​បាន៧លានបណ្ឌ ចំណែកក្នុង​អាណត្តិទី៧នេះ បានវាស់ និងចុះបញ្ជីក្បាលដីបានបន្ថែម៣លានកន្លះ និងបានចេញកម្ម សិទ្ធិបណ្ដើរៗហើយ ​និងនៅសល់ប្រហែល១លានកន្លះក្បាលដីទៀត។

សម្ដេធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ ១០០លាន​ដុល្លារទៀត​ ដើម្បីឈានទៅដល់ការបញ្ចប់ ​ហើយរៀបចំប្លង់បណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋ​នៅកន្លែង​ដែលវាស់វែងរួចហើយ។ ការចេញ បណ្ឌកម្មសិទ្ធិនេះ មិនត្រឹមតែបញ្ចប់ជម្លោះដីធ្លីនោះទេ ប៉ុន្តែវា​ផ្ដល់​ឱកាសដល់ម្ចាស់កម្មសិទ្ធិនីមួយៗ(ទ្រព្យរស់)មាន​ ប្លង់រឹងផ្នែកច្បាប់ អាចយកទៅប្រើប្រាស់​បានតាមតម្រូវការ ។

សម្តេចធិបតីបានបញ្ជាក់ដែរថា សន្តិភាព និងនយោបាយឈ្នះ ឈ្នះ គឺបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៨ ប៉ុន្តែយើង ​ត្រូវការរយៈពេល២០ឆ្នាំទៀត ​ដើម្បីបញ្ចប់សង្គ្រាមដីធ្លីរវាងប្រជាជន​ ព្រោះជម្លោះដីធ្លី វាផុយស្រួយណាស់​ នៅក្នុងការ ​បង្កើតទំនាស់​ ជាពិសេសបើមានការលូកដៃពីក្រុមណាមួយ ៕

អត្ថបទ៖ នីតា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm