វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានពង្រីកវិសាលភាពប្រកបដោយនិរន្តរភាព និងដោយទំនុកចិត្ត

2024/11/29 09:22:02 pm        206

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកប​ដោយ​និរន្តរភាព និងទំនុកចិត្ត និងបានបន្ត អភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព មានកិច្ចការពារ និងប្រកបដោយបរិយាបន្ន ។

លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ ស្ដីពី "វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”នៅខេត្តត្បូងឃ្មុំ ថ្ងៃទី ២៨ ខែ វិច្ឆិកា ម្សិល​មិញ​នេះ​ថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញ វត្ថុនៅកម្ពុជា បានបង្ហាញ​ពី​ការ​វិវត្ត​ និង​រីក​ចម្រើន​យ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយ​វិសមភាព​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។

លោក បន្តថា ទោះបីយ៉ាងនេះក្តី វិស័យ​នេះ​ក៏​កំពុង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​មិន​មាន​មូលដ្ឋាន​ជាក់​លាក់ និងការព្រួយបារម្ភ ពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹង​ការ​បញ្ចេញ​ឥណទាន​ហួស​ពី​តម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុល លើសលប់ ការអនុវត្ត​សកម្មភាព​ប្រមូល​បំណុល​ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ ឬ​លក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការ​ជិះជាន់​លើ​ពលកម្ម​កុមារ ដើម្បីអាចទូទាត់ សងប្រាក់។ បញ្ហាចម្បងៗ​ដែល​ជា​ដើមហេតុ​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នេះរួ​មមាន៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​ទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃ ក្នុង​ការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និង​ការ​ពិន័យ​ផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្ត​ការងារ​របស់​បុគ្គលិក​គ្រឹះស្ថាន​ដោយ​គ្មាន​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ជា​ដើម​។

លោក អែម កំណាន់ លើកឡើងថា បញ្ហានេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​សកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែង ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងត្រួត​ពិនិត្យ​ធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និង​គិតគូរ​ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើន​ប្រព័ន្ធ​ធនាគារ​ប្រកប​ដោយ​ចីរភាព និង​ការ​អភិវឌ្ឍ។

ក្នុងសិក្ខាសាលានេះដែរ, សុន្ទរកថា លោកជំទាវ ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លើកឡើង ផងដែថា បញ្ហានេះសមាគមបានកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និង​កាត់បន្ថយការប្រើប្រាស់សេវាឥណទានក្រៅផ្លូវការ កិច្ចការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរ​យៈការ​បោះ​ពុម្ព​បញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រួចធ្វើការបែងចែកសៀវភៅ ដល់ គ្រប់​អាជ្ញាធរ​មូលដ្ឋានដែលរួមមាន៖ មេឃុំ មេភូមិ និងប៉ូលីសប៉ុស្តិ ដើម្បីអាជ្ញាធរមូលដ្ឋានមាន មូលដ្ឋាន​នៅ​ក្នុងការផ្តល់ព័ត៌មាន បឋម ក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តនូវគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការទាំងនោះ។ ជាក់ស្តែងវិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្ត រក្សាបានកំណើន និង​ស្ថិរភាពតាមរយៈការផ្តល់សេវាកម្ម ប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និង​កិច្ច​ការពារ អតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm