រដ្ឋសភាចេញញត្តិថ្កោលទោសចំពោះសារនយោបាយ បណ្តុះហិង្សា បំបែកបំបាក់ជាតិរបស់ក្រុមជ្រុលនិយម

2024/11/29 09:29:32 pm        116

នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ រដ្ឋសភាកម្ពុជា បានចេញញត្តិថ្កោលទោសចំពោះ សារនយោបាយបណ្តុះហិង្សា បង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។

តាមរយៈញត្តិ រដ្ឋសភាកម្ពុជា បានប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារ នយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។

រដ្ឋសភាបានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារ គ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដែលបាន ធ្វើពលីកម្មដើម្បី «ជាតិ សាសនា និងព្រះមហាក្សត្រ» រហូតទទួលបានការគោរពស្រលាញ់ ការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសជាតិជាង ៤ទសវត្សរ៍ កន្លងមកនេះ។ ជាការពិត គេបានដឹងថា សារនយោបាយនិងសកម្មភាពយ៉ាងគឃ្លីននិងគ្មានមូលដ្ឋាន របស់ក្រុម ប្រឆាំងជ្រុលនិយមនាពេលនេះ គឺគ្រាន់តែរដើម្បីបម្រើមហិច្ឆតាដ៏ខ្មៅងងឹត ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការទ័លច្រករបស់ពួកគេ ក្នុងការបន្តជីវិតនយោបាយចុងក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាក្នុង កាលៈទេសៈណាក៏ដោយ ក៏ក្រុមជ្រុលនិយមនេះ មិនគួរបាត់សតិសម្បជញ្ញៈរហូតដល់ថ្នាក់បណ្តុះនិង សាបព្រោះវប្បធម៌ហិង្សា ការគុំកូន ការស្អប់ខ្ពើមជាតិសាសន៍ខ្លួន នៅក្នុងសង្គម ដែលជាគំរូអាក្រក់បំផុត ដល់អ្នកជំនាន់ក្រោយនោះឡើយ។

រដ្ឋសភាកម្ពុជាបានលើកឡើងថា លើសពីនេះទៀត សារនយោបាយហិង្សា គ្មានសីលធម៌របស់ពួកគេបានបង្កការឈឺចាប់ ប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារឥស្សរជនកំពូលរបស់ជាតិ ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីជាតិនិងប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរពនឹងដឹងគុណយ៉ាង ជ្រាលជ្រៅមិនត្រឹមក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសហគមន៍អន្តរជាតិផងដែរ។

រដ្ឋសភា ប្តេជ្ញាគោរពនិងការពារដ្ឋធម្មនុញ្ញ ការពារនិងបម្រើឆន្ទៈពលរដ្ឋ ដើម្បីបន្តកសាងនីតិរដ្ឋ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ពិសេសដំណើរការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព មាន សុខដុមរមនានៅក្នុងសង្គម ដោយយកពលរដ្ឋជាស្នូល ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមឆន្ទៈរបស់ ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីដឹកនាំនាវាកម្ពុជា ឈាន ឆ្ពោះទៅការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

រដ្ឋសភាកម្ពុជាបាន អំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដែលស្រឡាញ់សន្តិភាព លើកកម្ពស់សីលធម៌សង្គម សុជីវធម៌ និងវិជ្ជាជីវៈ សូមប្រឆាំងនឹងថ្កោលទោសជា ដាច់ខាតចំពោះសកម្មភាពជ្រុលនិយមប្រកបដោយគ្រោះថ្នាក់ និងជាការសាបព្រោះវប្បធម៌ហិង្សាពិសពុល របស់ក្រុមប្រឆាំងជ្រុលនិយមនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm