កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគ ដើម្បីគាំទ្រទាក់ទាញវិនិយោគិនថ្មីៗ​បន្ថែម

2024/11/29 09:42:10 pm        242

កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការ​សកម្មភាព​សម្រាប់អនុវត្ត ដែលជាឯកសារ ផ្ទៃក្នុងរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បី​គាំទ្រដល់បេសកកម្មទាក់ទាញវិនិយោគ និងការផ្ដល់សេវាជូនវិនិយោគិនរបស់ស្ថាប័ន ដោយ​អនុ​លោម​តាម​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ 

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃម្សិលមិញនេះ បាន​ដឹកនាំ​កិច្ចប្រជុំស្ដីពី ការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការ​សកម្មភាព​សម្រាប់​អនុវត្ត នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបានស្វាគមន៍ និង សម្តែងសេចក្តីសោមនស្ស ចំពោះ​ភាពជាដៃគូ និងការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED និង​កម្ម​វិធី​នានា​មក កាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកន្លងមក ដើម្បីជំរុញ​ការ​ងើបឡើ​ងវិ​ញ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា និងការពង្រឹងភាពធន់ តាមរយៈការ អនុវត្តនូវអន្តរាគមន៍សេដ្ឋកិច្ចចាំបាច់ជាច្រើន។

ទាក់ទិនសកម្មភាពខាងលើនេះ, ឯកឧត្ដម ក៏បាន​លើកឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​គ្រប់ៗអាណត្តិ ដែលចាត់ទុកការវិនិយោគ ជាបង្គោលនៃកំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ​ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំប្រកប​ដោយ​ភាព​ឈ្លាស​វៃ និងរហ័សរហួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រក​ម្ពុជា ប្ដេជ្ញាបន្តរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែល​ជា​កត្តាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ការ វិនិយោគរយៈពេលវែង ព្រមទាំងបន្តធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ។

ឯកឧត្តមអគ្គលេខាធិការរង ក៏បានគូសរំលេចពីនិន្នាការសាកលថ្មីៗ ដែលអាចជះ​ឥទ្ធិពល​ដល់​បរិយាកាស​វិនិយោគនៅកម្ពុជា ជាហេតុតម្រូវឱ្យកម្ពុជា ត្រូវរៀបចំយុទ្ធសាស្រ្តទាក់ទាញវិនិយោគ ស្រប​តាមនិន្នារការសកលថ្មីៗ ដើម្បីរុញច្រានកម្ពុជាឱ្យក្លាយជា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រកួត​ប្រជែង និងជាទិសដៅវិនិយោគដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងកិច្ចប្រជុំនេះដែរ, លោកស្រី Amber Cervnos លេខាទី១ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា ក៏​បានសម្ដែងនូវក្ដីសោមនស្ស និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្រ្តាលី និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាកន្លងមក។ លោកស្រី បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុងការរៀបចំឯកសារយុទ្ធសាស្រ្តនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ កម្មវិធី CAPRED និងក្រសួងស្ថាប័នពាក់ព័ន្ធ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្ត​វិនិយោគ​រយៈពេល៣ឆ្នាំ នឹងក្លាយឯកសារ ផ្ទៃក្នុងយ៉ាងសំខាន់ សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ការទាក់ទាញវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ពីការ​រៀបចំ​យុទ្ធសាស្ត្រ​វិនិយោគរយៈពេល៣ឆ្នាំ និង ផែនការសកម្មភាពសម្រាប់អនុវត្ត ដែលជាឯកសារ​ផ្ទៃ​ក្នុង​របស់​គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី គាំទ្រដល់​បេសកកម្ម​ជំរុញទាក់ទាញវិនិយោគ និងការផ្ដល់សេវាជូនវិនិយោគិនរបស់ស្ថាប័ន ដោយ​អនុលោម​តាម​យុទ្ធ​សាស្រ្តបញ្ច កោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ យុទ្ធសាស្ត្រ​នេះ នឹងដាក់ចេញសកម្មភាពជាក់លាក់ ដែលអាចអនុវត្តបាន ជាក់ស្ដែង ដោយផ្តោត​ជា​ចម្បង​លើ​ការ​កំណត់​វិស័យអាទិភាព, ការគាំទ្រ និងកិច្ចសម្រួលដល់វិនិយោគិន ព្រមទាំងការ​កំណត់​គុណ​តម្លៃ ច្បាស់លាស់ ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញ​យក​ជា​អតិបរមានូវកាលានុវត្តភាពពី និន្នាការ ដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និង​សកល​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm